ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បាល់ទះ​ក្នុង​សាល ​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​លេខ​១​ផ្នែក​បុរស​ ខណៈផ្នែក​នារី​ បាន​ទៅ​លើ​ខេត្ត​កែប

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៥ ​ប្រភេទ​កីឡាបាល់ទះ​ក្នុង​សាល​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ ។ ​ចំពោះ​លទ្ធផល​បច្ចេកទេស​ក្រុម ​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយមាស​ផ្នែក​បុរស ​ខណៈ​ខេត្ត​កែប​ដណ្ដើម​បាន​មេដាយមាស​ផ្នែក​នារី​។

តាម​ការ​ឱ្យ​ដឹង​ការ​ប្រកួត​ប្រភេទ​កីឡាបាល់ទះ​ទាំង​ផ្នែក​បុរស​-​នារី​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៦​ និង​បាន​បិទ​បញ្ចប់​នៅ​រសៀល​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ ។ ​សម្រាប់​ក្រុម​ដែល​ចូលរួម​ផ្នែក​បុរស​មាន​ចំនួន​១០​ក្រុម​ និង​ផ្នែក​នារី​មាន​ចំនួន​១០​ក្រុម​ដូច​គ្នា ​។​ ឆ្លង​កា​តិ​ការ​ប្រកួត​ជម្រុះ​យ៉ាង​ស្វិតស្វាញ​ចាប់តាំងពី​ថ្ងៃ​ទី​៦ ​ខែវិច្ឆិកា ​រហូត​មក​នោះ ចំពោះ​លទ្ធ​បច្ចេកទេស​ត្រូវ​បាន​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ​ខែវិច្ឆិកា ​និង​បានការ​អញ្ជើញ​ចូលរួម​បំពាក់​មេដាយ​ដោយ​លោក​ប៉ុន សុខ ​អគ្គនាយកដ្ឋាន​កីឡា​និង​លោក​អាំង សេរី​ពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មកនេះ​ផ្នែក​បុរស​ចំណាត់ថ្នាក់​មេដាយមាស​បាន​ទៅ​លើ​ក្រុម​ក្រសួងមហាផ្ទៃ ចំណាត់​ថ្នា​មេដាយ​ប្រាក់​បាន​ទៅ​លើ​ក្រុម​មក​ពី​ខេត្ត​ប៉ៃលិន ​និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​ក្រុម​មក​ពី​ខេត្តព្រៃវែង ​។ ​ផ្នែក​នារី​មេដាយមាស​បាន​ទៅ​លើ​ខេត្ត​កែប មេដាយ​ប្រាក់​បាន​ទៅ​លើ​ខេត្តកណ្ដាល​ និង​មេដាយ​សំរឹទ្ធ​បាន​ទៅ​លើ​ខេត្តកំពង់ឆ្នាំង​ ៕