ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ​ផ្ដល់​អនុសាសន៍​៦​ចំណុច​សម្រាប់​ត្រៀម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម ​និង​ព្រឹត្តិការណ៍​កីឡា​ក្នុង​តំបន់​ជា​ច្រើន​ទៀត

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៥ ​លើ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ នៅ​ក្នុង​សាល​ដំបូលទូក​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ។ ​ទន្ទឹមនឹង​នា​នេះ​ដែរ ​ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន​ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​ផ្ដល់​នូវ​អនុសាសន៍​៦​ចំណុច​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០៣១ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រមទាំង​ព្រឹត្តិការណ៍​កី​ឡ​ថ្នាក់​តំបន់​ជា​ច្រើន​ទៀត​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន ​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ​ក្នុង​នាម​ឯកឧត្តម​ជា​ប្រធាន​សហព័ន្ធ​មានការ​កោតសរសើ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៥៥ ​នៃ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ដែល​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ។ ​មិនតែប៉ុណ្ណោះ​នេះ គឺជា​ការ​វាស់​ស្ទង់ សមត្ថ​ភាព បច្ចេកទេស ទេព​កោសល្យ កីឡាករ កីឡាការិនី ទាំង​កម្រិត​យុវជន វ័យក្មេង​ដែល​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នា​ពេល​កន្លង​មក​។

​ម្យ៉ាងវិញទៀត​ ឯកឧត្តម​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ផង​ដែរ​ចំពោះ​ប្រតិភូ មន្ត្រី​បច្ចេកទេស គ្រូបង្វឹក​និង​អត្ត​ព​លិ​ក​ទាំងអស់​ដែល​បាន​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៥​នេះ​ដោយ​បាន​គោរព​តាម​ការ​ណែនាំ​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៥ ​រួម​មាន​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ព្រមទាំង​អនុវត្ត​តាម​បទបញ្ជា​បច្ចេកទេស ក្រមសីលធម៌​កីឡា ស្មារតី​ទទួលខុសត្រូវ ខ្ពស់ គោលការណ៍​Fair Play​ក្នុង​ការ​ប្រកួត​ទើប​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្តិ​ដោយ​រលូន​តាំងពី​ដើម​ដល់​ចប់​ស្រប​តាម​បុព្វបទ​”​កីឡា​ដើម្បី​ឯកភាព​ជាតិ​។

ទន្ទឹម​ជាមួយនឹង​ការ​សង្កេត​ឃើញ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សាង​បាន​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ និង​ដណ្ដើម​បាន​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​និង​កីឡា​ក្នុង​តំបន់​ជា​ច្រើន​ឯកឧត្តម​បាន​ផ្ដល់​នូវ​អនុសាសន៍​ចំនួន​៦​ចំណុច​ សម្រាប់​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៧​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ព្រឹត្តិការណ៍​កីឡា​យុវជន​អាស៊ី​ឆ្នាំ​២០៣១​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​មាន​ ទី​១-​បណ្ដុះបណ្ដាល​ថ្នាក់​ថ្នាល​តាម​កម្រិត​អាយុ បង្កើន​បរិមាណ​និង​គុណភាព​កីឡាករ កីឡាការិនី​តាម​ក្លឹ​ប តាម​សមាគម​ឱ្យ​បាន​ទូលំទូលាយ​និង​ជ្រើសរើស​កីឡាករ កីឡាការិនី​វ័យក្មេង​។

​ទី​២-ពង្រឹងសមត្ថភាព​ចៅក្រម មន្ត្រី​បច្ចេកទេស គ្រូបង្វឹក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទាំង​បរិមាណ​និង​គុណភាព ទី​៣-​ជំរុញ​ឱ្យ​មានការ​រៀបចំ​ការ​ប្រកួត​ឱ្យ​បាន​ច្រើន ការ​ហ្វឹក​ហា​តិ​ជា​ប្រចាំ​នៅ​តាម​ក្លឹ​ប​និង​សមាគម ទី​៤-​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​សហព័ន្ធ ក្លឹ​ប សមាគម ឱ្យ​បាន​រឹង​មាំ​និង​ស្វែងរក​ដៃគូ​អភិវឌ្ឍ និង​ការ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម​ទៀត ទី​៥-​ជំរុញ​ឱ្យ​មានការ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​ច្រើន​មុន​ពេល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើ​ទី​៣៤​ឆ្នាំ​២០២៧​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ទី​៦-​សហព័ន្ធ​ត្រូវ​តែ​ពន្យល់ និង​បញ្ជ្រាប​ផ្នែក​ផ្លូវច្បាប់​អន្តរជាតិ​ក្នុ​វិស័យ​កីឡា​មួយ​នេះ ដើម្បី​ឱ្យ​សមាគម​និង​ក្លឹ​ប បាន​យល​ច្បាស់​អំពី​ភារកិច្ច​(Good Govermance)​ការ​គ្រប់គ្រង ភារកិច្ច តួនាទី កាតព្វកិច្ច​របស់​ខ្លួន​ចៀសវាង​ការ​មាន​កំហុស​រដ្ឋបាល​កីឡា​និង​បច្ចេកទេស​។

ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​ក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​មេដាយ​១០​គ្រឿង​ (​មាស​៥ ប្រាក់​៤ សំរឹទ្ធ​១)​ក្រសួងការពារជាតិ​ដណ្ដើម​បាន​មេដាយ​១០​គ្រឿង​(​មាស​៤ ប្រាក់​៣​សំរឹទ្ធ​៣)​ខេត្ត​ក្ររ​ចេះ​ដណ្ដើម​បាន​មេដាយ​៧​គ្រឿង​(​មាស​១ ប្រាក់​២​សំរឹទ្ធ​៤)​ខេត្ត​កំពង់​ឆ្នាំ​ដណ្ដើម​បាន​មេដាយ​៤​គ្រឿង​(​មាស​១​ប្រាក់​១​សំរឹទ្ធ​២)​ខេត្តស្ទឹងត្រែង​ដណ្ដើម​បាន​មេ​ដា​២​គ្រឿង​(​ប្រាក​១​សំរឹទ្ធ​១)៕