ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roger Federer របូត​តំណែង​មហាសេដ្ឋី​នៅ​ទស្សនាវដ្តី Forbes ក្រោយ​ជំនួញ​ខាតបង់

5 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ អតីត​កីឡាករ​វាយ​តេ​ន្នី​ស​ដ៏​ល្បី លោក Roger Federer ទើបតែ​ធ្លាក់​ចេញពី​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្តី​សហរដ្ឋអាមេរិក Forbes បន្ទាប់​ពី​លោក​ទទួល​បាន​តំណែង​ជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន កាលពី​ឆ្នាំ​មុន នៅ​ពេល​ទ្រព្យសម្បត្តិ​បាន​កើន​ដល់ ១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន​។

ហេតុផល​មក​ពី​ការ​វិនិយោគ​ដ៏​ធំ​របស់​បុរស​ជនជាតិ​ស្វី​ស​វ័យ​៤៥​ឆ្នាំ នៅ​ក្នុង​ក្រុមហ៊ុន On Holding ម៉ាក​សម្លៀក​បំពាក់​កីឡា​របស់​ស្វី​ស ដែល​លោក​កាន់កាប់​ភាគហ៊ុន​ប្រហែល ២,៥% នោះ តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ប្រហែល ១៩% កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៦ ដែល​ជះ​ឥទ្ធិពល​ភ្លាម​ៗ ដល់​ទ្រព្យសម្បត្តិ​របស់​អតីត​កីឡាករ​លំដាប់​លេខ ១ ពិភពលោក​រូប​នេះ​។ បើ​តាម​ការ​ប៉ាន់ស្មាន ការ​ធ្លាក់​ចុះ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន On Holding បាន​ធ្វើ​ឱ្យ​លោក​ខាតបង់​ប្រាក់​យ៉ាង​ហោច​ណាស់ ៥២ លាន​ដុល្លារ​។

បច្ចុប្បន្ន ទស្សនាវដ្តី Forbes ប៉ាន់​ប្រមាណ​ថា ទ្រព្យសម្បត្តិ​របស់ Federer មាន​ចំនួន ៩៥២,៤ លាន​ដុល្លារ​អា​មេ​រិ​ក​។ ហេតុនេះ​ហើយ​ទើប​បានជា​លែង​មានទ្រព្យ​សម្បត្តិ​គ្រប់​កម្រិត ១ ពាន់​លាន​ដុល្លារ ដើម្បី​បន្ត​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ទស្សនាវដ្តី​មួយ​នេះ​ទៀត​ហើយ​។

ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​របស់​ក្រុមហ៊ុន On Holding គឺ​បណ្តាល​មក​ពី​របាយការណ៍​ប្រាក់​ចំណូល​ប្រចាំត្រីមាស​ទី​២​របស់​ខ្លួន​។ ចំណូល​សុទ្ធ​របស់​ក្រុមហ៊ុន​សម្រេច​បាន​ប្រហែល ១,០៥ ពាន់​លាន​ដុល្លារ ពោល​កើនឡើង ១៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​វា​ទាប​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ​ដែល​ថាស​ម្រេច​បាន ១.០៨ ពាន់​លាន​ដុល្លារ​៕