ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Lionel Messi ត្រៀម​ទទួល​ងារ «​បណ្ឌិត​កិត្តិយស​» ពី​សាកលវិទ្យាល័យ​ធំ​បំផុត​នៅ​អា​ហ្ស​ង់​ទី​ន

6 ថ្ងៃ មុន

ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ៖ កីឡាករ Lionel Messi នឹង​ទទួល​សញ្ញាបត្រ​កិត្តិយស​ពី​សាកលវិទ្យាល័យ​ធំ​បំផុត​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន Buenos Aires (UBA) ដោយ​បាន​សម្រេច​ផ្តល់​ងារ «​បណ្ឌិត​កិត្តិយស​» ជូន​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៣៩​ឆ្នាំ​រូប​នេះ ដែល​ជា​ងារ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​គ្រឹះស្ថានសិក្សា​មួយ​នេះ​។

តាម​លោក Fabrizio Romano អ្នកកាសែត​ជនជាតិ​អ៊ី​តា​លី​ដ៏​ល្បី បានឱ្យ​ដឹង​ថា Messi នឹង​ទទួល​បាន​សញ្ញាបត្រ​កិត្តិយស​ដ៏​ពិសេស​នេះ នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២៦ ពោល​មុន​ពេល​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន ដើម្បី​លា​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ដែល​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​បេ​ណាំង សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​។

គួរ​រំលឹក​ដែរ​ថា Lionel Messi កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៦ បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ និង​ជា​លើក​ទី​២​របស់​ខ្លួន ដោយ​បិទ​បញ្ចប់​ភារកិច្ច​រយៈពេល​២១​ឆ្នាំ​ជាមួយ​ក្រុម​រហស្សនាម «​ពពក​ស​» ដោយ​បន្សល់​ទុក​កេរដំណែល​ដ៏​ធំធេង​បំផុត​តាម​រយៈ​ការ​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ ២០២២ បន្ទាប់​ពី​ខកខាន​រយៈពេល​៣៦​ឆ្នាំ ក៏​ដូច​ជា ដើម្បី​ធានា​បាន​តំណែង​មួយ​ក្នុង​ចំណោម​កំពូល​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ផង​ដែរ​។

អតីត​ខ្សែប្រយុទ្ធ​ក្លិប Barcelona និង PSG ដែល​បច្ចុប្បន្ន​កំពុង​អាជីព​ជាមួយ​ក្លិប Inter Miami រូប​នេះ នឹង​ត្រូវ​គេ​ចង​ចាំ​ថា​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទាំង​កម្រិត​ក្លិប និង​ជម្រើសជាតិ​៕