ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ការិ​នី វី ស្រី​ខួច​ យកឈ្នះ​កីឡាការិនី​អ៊ី​រ៉​ង់​ដោយ​ពិន្ទុ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​កីឡាការិនី​វី ស្រី​ខួច​យកឈ្នះ​កីឡាការិនី​SAHEL​មក​ពី​ប្រទេស​អ៊ី រ៉​ង់​បាន​ដោយ​ពិន្ទុ សម្រាប់​ការ​ប្រកួត​ប្រ​ដាល់​សកល​អាជីព​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ទី​២៤​ខែមេសា​ឆ្នាំ​២០២៦​។ កីឡាការិនី​វី ស្រី​ខួច ​ប្រកួត​ជាមួយ​កីឡាការិនី​SAHEL​មក​ពី​ប្រទេស​អ៊ី​រ៉​ង់​លើក​នេះ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ​។​ប៉ុន្តែ​ការ​យកឈ្នះ​កីឡាការិនី​អ៊ី​រ៉​ង់​លើក​នេះ​រាង​ត្រដាបត្រដួស​បន្តិច​។​ទោះជា​យ៉ាងណា​ម្ចាស់​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ម្នាក់​នេះ ហាក់​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​បែប​នេះ​ទាល់តែ​សោះ​។​មិនតែប៉ុណ្ណោះ​វី ស្រី​ខួច​នឹង​សន្យា​ខិតខំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំង…

រាជធានី​ភ្នំពេញ​៖​កីឡាការិនី​វី ស្រី​ខួច​យកឈ្នះ​កីឡាការិនី​SAHEL​មក​ពី​ប្រទេស​អ៊ី រ៉​ង់​បាន​ដោយ​ពិន្ទុ សម្រាប់​ការ​ប្រកួត​ប្រ​ដាល់​សកល​អាជីព​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ទី​២៤​ខែមេសា​ឆ្នាំ​២០២៦​។

កីឡាការិនី​វី ស្រី​ខួច ​ប្រកួត​ជាមួយ​កីឡាការិនី​SAHEL​មក​ពី​ប្រទេស​អ៊ី​រ៉​ង់​លើក​នេះ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ដែល​ការ​ប្រកួត​ធ្វើ​ឡើង​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ​។​ប៉ុន្តែ​ការ​យកឈ្នះ​កីឡាការិនី​អ៊ី​រ៉​ង់​លើក​នេះ​រាង​ត្រដាបត្រដួស​បន្តិច​។​ទោះជា​យ៉ាងណា​ម្ចាស់​មេដាយ​ប្រាក់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ម្នាក់​នេះ ហាក់​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​បែប​នេះ​ទាល់តែ​សោះ​។​មិនតែប៉ុណ្ណោះ​វី ស្រី​ខួច​នឹង​សន្យា​ខិតខំ​ហ្វឹកហាត់​ឱ្យ​កាន់តែ​ខ្លាំង ដើម្បី​ឱ្យ​ការ​ប្ក្រួ​ត​លើក​ក្រោយ​កាន់តែ​ល្អ​។

កីឡាការិនី​មានស្រុក​កំណើត​មក​ពី​ខេត្តកណ្ដាល​រូប​នេះ ខកខាន​ខកខាន​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ប្រកួត​យូ​មក​ហើយ គឺ​ក្រោយ​ពី​ស៊ី​ហ្គេ​ម​ស៊ី​ហ្គេ​ម​ត្រូវ​បាន​បញ្ចប់​។​ប៉ុន្តែ​ពី​មុន​នាង​នៅ​ក្មេង​អីចឹង​កម្លាំង​នៅ​ខ្លាំង តែ​ពេល​នេះ​នាង​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ ដូច្នេះ​កម្លាំង​ក៏​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ដែរ​។​ទោះជា​បែប​នេះ​ក្ដី​វី ស្រី​ខួច​នៅ​តែ​មិន​បោះបង់​ម​ហិ​ច្ឆិ​តា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​នោះ​ដែរ​។​

ម្យ៉ាងវិញទៀត​ដោយសា​តែ​នាង​មាន​មាឌ​និង​កម្ពស់​ពី​ធម្មជាតិ​ស្រាប់​ប្រហែលជា​មិន​មាន​បញ្ហា​សម្រាប់​នាង​នោះ​ទេ​។​បច្ចុប្បន្ន​នាង​រៀប​ការ​រួច​ហើយ ព្រមទាំង​មានកូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​ទៀត​ផង​។​ប៉ុន្តែ​នាង​នៅ​តែ​បន្ត​ចាប់​អាជីព​ប្រដាល់សកល​ដដែល ដោយ​កំពុង​ង​ហ្វឹកហាត់​នៅ​សាល​ប្រដាល់សកល​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។

ដោយ​ឡែល​ស​ម្រ​ប់​លទ្ធ​គូប្រកួត​ផ្សេង​ទៀត​កីឡាករ​សៅ រង្សី​បាន​ត្រឹមតែ​យក​ស្មើ​ពិន្ទុ​ជាមួយ​កីឡាករ​MYA LONE CHAW​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម​។

​កីឡាករ​នា សុវណ្ណ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​RITH KYAW ZIN​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥២​គីឡូក្រាម កីឡាករ​ភឿ​ង សម្ភព​ប្រកួត​ចាញ់​កីឡាករ​នូ សុ​ផា​តិ​ដោយ​ពិន្ទុ កីឡាករ​ខេ​ង សុ​គី​ម​ប្រកួត​ចាញ់​កីឡាករ​ឈុ​ន តា​រុន​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ