ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​រឿង​រ៉ាវលម្អិត​​ករណី​សិស្ស​សាលាបឋម​ម្នា​ក់​​ធា.ក់​តុ​គ្រូ​ និង​​ស្ថានភាព​សាលារៀន

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​មក​ដល់​ពេល​នេះ​ រឿងរ៉ាវ​​កូនសិស្ស​ថ្នាក់​ទី​ ៦​ក ម្នាក់ហក់​ធាក់​តុ​គ្រូ​និង​ប្រមាថមើលងាយ​គ្រូបង្រៀន ត្រូវ​បាន​បញ្ចប់ ដោយ​សិស្ស​រូប​នោះ​ព្រម​ទទួលកំហុស​និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត អំពើ​បែប​នេះ​ក្តី ក៏​មហាជន​នៅ​តែ​ចង់​ដឹង​ថា​​ដើមចមនៃរឿងរ៉ាវមួយនេះកើត​​ឡើង​ដោយ​បែប​ណា…

ខេត្តកំពង់ឆ្នាំង ៖ ទោះបី​មក​ដល់​ពេល​នេះ​ រឿងរ៉ាវ​​កូនសិស្ស​ថ្នាក់​ទី​ ៦​ក ម្នាក់ហក់​ធាក់​តុ​គ្រូ​និង​ប្រមាថមើលងាយ​គ្រូបង្រៀន ត្រូវ​បាន​បញ្ចប់ ដោយ​សិស្ស​រូប​នោះ​ព្រម​ទទួលកំហុស​និង​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត អំពើ​បែប​នេះ​ក្តី ក៏​មហាជន​នៅ​តែ​ចង់​ដឹង​ថា​​ដើមចមនៃរឿងរ៉ាវមួយនេះកើត​​ឡើង​ដោយ​បែប​ណា ​កោះសន្តិភាព សូម​លំអិត​ព័ត៌មាន​និង​បញ្ជាក់​ពី​ស្ថានភាព​សាលា​ដូច​ខាងក្រោម​ ៖

លោក ស៊ន សុភាព​  មាន​ពី​លំនៅ ភូមិ​ដំណាក់​កំពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង និង​ជា​គ្រូបង្រៀន​ប្រចាំ​ថ្នាក់​ទី ៦ ក នៃ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ឃុំ​កំពង់​អូស ស្រុក​ជល់​គី​រី បាន​បញ្ជាក់​តាម​ទូរ​សព្ទ​ថា សិស្ស​ឈ្មោះវ.ស.វ អាយុ​១៣ ឆ្នាំ មាន​ទីលំនៅ​ប្រមាណ​តែ ១០០​ម៉ែត្រ​ពី​សាលារៀន​ ។ ​សិស្ស​នេះធ្លាប់​មានរឿង​ម្ដង​ហើយ​កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា ឆ្នាំ ២០២៤ ដោយ​កាល​ណោះ ដោយសារ លោកគ្រូ​បាន​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​ធ្វើ ប៉ុន្តែ​ពេល​មក​ដល់​ថ្នាក់​សិស្ស​រូប​នោះ​មិន​បាន​ធ្វើ​ទេ ហើយ​ថែម​ទាំង​បោក​កាប​តាប​រៀនចោល​ ដោយ​ថាឱ្យ​​លោកគ្រូ​ជា​អ្នក​កៀប​សង្កត់​ទៅ​លើ​ខ្លួន ព្រមទាំង​សម្ដែង​ឥរិយាបថ​បបួល​វ៉ៃ​ជាមួយ​គ្រូ មួយ​ស្មើ​ទៀត​ផង ។ ​រឿង​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​មានការ​សម្របសម្រួល​គ្នា​រវាង​អាណាព្យាបាល​នាយក​សាលា​និង​អាជ្ញាធរ​មូលដ្ឋាន​។

ក្រោយមក​នៅ​ថ្ងៃ​សុក្រ ទី ៩ ខែសីហា ​ឆ្នាំ​២០២៤ នៅ​ពេល​ដែល​​លោក​គ្រូបង្រៀន ឱ្យ​សរសេរ​តាម​អាន មាន​១០ពាក្យ​ គាត់​សរសេរ​បាន​តែ​៧​ពាក្យ ខុស​៣​ពាក្យ គឺ​ពាក្យ ព្រហ្ម​គិត​  កិត្តិយស​និង សច្ចធម៌ ដូច្នេះ​គាត់​ទទួល​បាន តែ​៧​ពិន្ទុ ស្រាប់តែ​សិស្ស​រូប​នោះ​បោក​សៀវភៅ​ហើយ​បាន​ដើរ​ចេញ​ទៅ​ផ្ទះ មុន​ម៉ោង ដោយ​មិន​បាន​សួរ​ហេតុផល​ពី​ការ​កាត់​ពិន្ទុ​របស់​គាត់​ជា​គ្រូបង្រៀន​ឡើយ​។ លុះ​ដល់ទី​១២​ខែសីហា ជា​ថ្ងៃ​ដើម​ស​ប្តា​ហ៍ គាត់​បាន​ហៅ​សិស្សរូប​នោះ​ឲ្យ​ឡើង​មក​មុខ​ ដើម្បី​សួរនាំ ពី​រឿង​ចេញ​មុន​ម៉ោង​កាលពី​ថ្ងៃ​ទី៩  ស្រាប់តែ​សិស្ស​នោះ​ចេញពី​តុ​ហើយ​រត់​មក​ធាក់​តុលោកគ្រូ​តែ​ម្ដង​។

សកម្មភាព​នេះ​ក៏​បាន​តមាត់​គ្នា​រវាង​រូប​គាត់​ជា​គ្រូបង្រៀន និង​សិស្ស​រូប​នោះ​ខ្លាំង​ៗ ។​បន្តិច​ក្រោយមក​ប្រហែលជា​មាន​សិស្ស​នៅ​សាលា បានរ​ត់ទៅ​ប្រាប់​ម្ដាយ​របស់​សិស្ស​នោះ ទើប​ម្ដាយ​បាន​មក​ដល់ ហើយ​ចំ​ពេល​ដែល​កូនសិស្ស​រូប​នោះ ហក់​ធាក់​តុ​គ្រូ ជា​លើក​ទី ៣ និង បាន​បបួល​លោកគ្រូ​វ៉ៃ​១​ស្មើ​ទៀត​ផង​។

លោក ស៊ន សុភាព បាន​បញ្ជាក់​ថា ក្រោយ​មាន​បាតុភាព​នេះ​កើតឡើង​ក៏​មាន​កិច្ចប្រជុំ​រវាង​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ជល់​គី​រី លោក​មេឃុំ មេ​ភូមិ នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​កំពង់​អូស ហើយ​សិស្ស​រូប​នោះ​បាន​ព្រម​ទទួលកំហុស​និង​បាន​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​មានរឿង​ហ្នឹង​កើតឡើង​ទៀត​ទេ​។

ដោយឡែក​សម្រាប់​លោក ជា​គ្រូបង្រៀន ក៏​មាន​អារម្មណ៍​តូចចិត្ត​ខ្លួនឯង​ខ្លះ​ដែរ​  ហេតុ​អី​ក្មេង​ម្នាក់​ហ្នឹង​យើង​ព្យាយាម​អប់​រំជា​យូរ​មក​ហើយ នៅ​តែ​អប់រំ​មិន​បាន​។ ចំណុច​មួយទៀត លោក​មិន​នឹក​ស្មាន​សោះ​ថា​សិស្ស​នោះ ហ៊ាន​ហក់​ធាក់​តុ​លោកគ្រូ បែប​នេះ​ឡើយ ហើយ​អ្វី ដែល​លោកគ្រូ​គិត​ថា​លោក​អាច​ធ្វើ​បាន​នោះ​គឺ លោកគ្រូ​បាន​អត់ធ្មត់ នៅ​ពេល​ដែល​សិស្ស​ប្រើ​អំពើ​ហិង្សា​បែប​នេះ លោកគ្រូ​នៅ​តែ​មិន​តបត ព្រោះ​យើង​ជា​គ្រូបង្រៀន យើង​តបត្ត​ប្រើ​អំពើ​ហិង្សា​ដូច​គាត់​នោះ​យើង​ជា​អ្នក​អប់រំ​ព្រាន​ប្រដៅ​សិស្ស បើ​យើង​ដូច​គាត់ មនុស្ស​យើង​ដូច​គាត់​ជា​មិន​ខាន​ឡើយ​។ ចំណុច​មួយទៀត​ដែល​លោក​ចាប់អារម្មណ៍​នោះ​ស្ត្រី​ជា​ម្ដាយ​និង​ជា​ស្រី​មេម៉ាយ​ក៏​មានការ​លំបាក​ដែរ​។​ព្រោះ​សិស្ស​រូប​នោះ​សូ​ម្បី​តែ​គាត់​ក៏​ពិបាក​ព្រាន​ម្ដាយ​ដែរ​ពេល​ខ្លះ​រក​វ៉ៃ​កូន​តែ​កូន​រក​តដៃ​វ៉ៃ​ម្ដាយ​វិញ​។​​ ហើយ​ម្ដាយ​ចេះ​តែ​អប់រំ​តាម​បែប​លួងលោម​ទៅ​។

យ៉ាងនេះ​ក្តី​ គាត់​ជា​សិស្ស​និង​ជា​ម្ដាយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និង​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ហ្នឹង​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​ដែរ​។

សូម​បញ្ជាក់​ថា​សាលា​បឋម​សិក្សា​ភូមិ​ថ្មី មាន ៦​ថ្នាក់ មាន​សិស្ស​សរុប​៩១ នាក់​និង​មាន​បន្ទប់រៀន​តែ​២​ប៉ុណ្ណោះ ។​ នេះ​បើ​តាម​ការ​អះអាង​របស់​លោក សូ រ​ដ្ឋា​នាយក​សាលា​បឋម​សិក្សា​ភូមិ​ថ្មី​។

លោកនាយក​សាលា បាន​បញ្ជាក់​ថា​ផល​លំបាក​បច្ចុប្បន្ន​សាលា​មាន​តែ​២​បន្ទប់​ប៉ុណ្ណោះ ហើយ​រៀន ៦ ថ្នាក់​គឺ​ត្រូវ​ផ្លាស់​ប្ដូរ​គ្នា​រៀន រហូត​មក​។ ក្រោយមក​ដោយសារ​សមាគម មាតាបិតា​សិស្ស រៃ​អង្គាស ប្រាក់​គ្នា​និង​មានការ​ជួយ​ឧបត្ថម្ភ​ពី​សប្បុរសជន​ផង​នោះ ក៏​បាន​កសាង​បន្ទប់រៀន​មួយទៀត​នៅ​ក្រោម​សាលារៀន​ចាស់ ដែល​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ​។ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​សប្បុរសធម៌​សូម​មេត្តា​ជួយ​កសាង​សាលារៀន​នេះ​ផង ​៕

អត្ថបទពាក់ព័ន្ធ ៖

សិស្ស​ម្នាក់​ធា​.​ក់​តុ​គ្រូ ហើយ​សម្តែង​ឥរិយាបថ​ចង់វា​.​យ​គ្រូ​ទៀត កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម

ដឹង​មូលហេតុ​ហើយ​! សិស្សសាលា​បឋម​១​រូប​ហ៊ាន​ធ្វើ​ទ​ង្វើ​បែប​នេះ​ច្រើន​ដង​ដាក់​គ្រូ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ