ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​​ម្នាក់​ធា.ក់​តុ​គ្រូ​ ហើយ​សម្តែង​ឥរិយាបថ​ចង់វា.យ​គ្រូទៀត ​កំពុងផ្ទុះការភ្ញាក់ផ្អើល​​ពេញ​បណ្ដាញ​សង្គម

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា​បឋម​សិក្សា​ម្នាក់ បាន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ទៅ​លើ​គ្រូបង្រៀន​របស់​ខ្លួន កំពុងធ្វើ​ឲ្យ​​មានការភ្ញាក់​ផ្អើល​​ពេញ​បណ្ដាញ​សង្គម និង​មានការបញ្ចេញ​ទស្សនៈ​មិន​ពេញចិត្ត​ទៅលើ​សិស្ស​រូប​នោះជា​ខ្លាំង​។ យោង​តាមរបាយការណ៍​របស់​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ជ្រុល​គី​រី បាន​ឲ្យ​ដឹង​ថា សកម្មភាព​សិស្ស​ដែល​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ…

ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលា​បឋម​សិក្សា​ម្នាក់ បាន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ ទៅ​លើ​គ្រូបង្រៀន​របស់​ខ្លួន កំពុងធ្វើ​ឲ្យ​​មានការភ្ញាក់​ផ្អើល​​ពេញ​បណ្ដាញ​សង្គម និង​មានការបញ្ចេញ​ទស្សនៈ​មិន​ពេញចិត្ត​ទៅលើ​សិស្ស​រូប​នោះជា​ខ្លាំង​។

យោង​តាមរបាយការណ៍​របស់​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ជ្រុល​គី​រី បាន​ឲ្យ​ដឹង​ថា សកម្មភាព​សិស្ស​ដែល​បញ្ចេញ​ឥរិយាបថ​មិន​សមរម្យ ធាក់​តុ​គ្រូ និង​សម្ដែង​ឥរិយាបថ ចង់វាយ​គ្រូ នេះ បាន​កើតឡើង កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែសីហា​ឆ្នាំ ២០២៤ ។

ក្នុង​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា សិស្ស​ដែល​មាន​ឥរិយាបថ មិន​សមរម្យ​មក​លើ​គ្រូបង្រៀន​មានឈ្មោះ វ.ស.វ ភេទ​ប្រុស រៀន​ថ្នាក់​ទី ៦ ក នៅ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ក្នុង​ឃុំ​កំពង់​អូស ស្រុក​ជល​គិរី មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​។

លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​លោក​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​កំពុង​ឲ្យ​ខាង ការិយាល័យ​អប់រំ​ស្រុក ចូល​គិរី ចុះ​ប្រជុំ​ជាមួយ​អាជ្ញាធរ​និង​អាណាព្យាបាល​សិស្ស​ដើម្បី​រក​ដើមហេតុ ដែល​ឲ្យ​កើតរឿង​នេះ និង​រក​វិធានការ​ដោះស្រាយ ។

ទោះជា​យ៉ាងនេះ​ក្តី មតិ​មហាជន​លើក​ឡើង​ថា​ប្រសិនបើ​គ្មាន​ការ​រឹត​បណ្ដឹង ឬ​ដាក់​វិន័យ ចំពោះ​សិស្ស រូប​នេះ​ទេ សិស្ស​រូប​នេះ​នឹង​នៅ​តែ​ក្លាយជា​ក្មេង​ទំនើង​ហើយ នឹង​អាច​ក្លាយជា​គំរូ​អាក្រក់​ដល់​សិស្ស​ដទៃ​ទៀត​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ