ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រឿង​កាត់​ដើមឈើ​នៅ​មុខ​ខ្លោងទ្វារ​ក្រុង​អង្គរធំ​ត្រូវ​បាន​អាជ្ញាធរ​អប្សរា​ឆ្លើយ​តប​បែប​នេះ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​រឿង​កាត់​ដកហូត​ដើមឈើ​យាង​មួយ​ដើម ស្ថិត​ត្រង់​ចំណុច​ត្រើយ​ខាង​ត្បូង​ក​សិ​ន្ទុ ជ្រុង​ខាងលិច ស្ពាន​នៅ​មុខ​ខ្លោងទ្វារ ក្រុង​អង្គរធំ…

ខេត្តសៀមរាប ៖ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៤ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ប្រជាពលរដ្ឋ​រឿង​កាត់​ដកហូត​ដើមឈើ​យាង​មួយ​ដើម ស្ថិត​ត្រង់​ចំណុច​ត្រើយ​ខាង​ត្បូង​ក​សិ​ន្ទុ ជ្រុង​ខាងលិច ស្ពាន​នៅ​មុខ​ខ្លោងទ្វារ ក្រុង​អង្គរធំ ឬ​ត្រើយម្ខាង​នៃ​ដើមឈើ​ដែល​បាន​ដួល​រលំ​សង្កត់​រ៉ឺ​ម៉កបណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​៣​នាក់​កាលពី​ពេល​កន្លង​ទៅ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ច ក្រុង​សៀមរាប ខេត្តសៀមរាប ។ សូមរំលឹកថា៖ កា.ត់ដើមឈើណាដែលអាចបង្កហានិភ័យក្នុងតំបន់​​អង្គរ ដើម្បីការពារសុវត្ថិភាព

អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចោទសួរ​ថា «​ហេតុ​អ្វី​ត្រូវ​ដកហូត​ដើមឈើ​យាង​មួយ​ដើម​នេះ?

អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​ថា ការ​ដកហូត​នៅ​ពេល​នេះ គឺ​ធ្វើ​តាម​ការ​វាយតម្លៃ​ជាក់ស្តែង​ស្រប​តាម​បច្ចេកទេស ដែល​ដើមឈើ​នេះ អាច​ដួល​មក​ពេល​ណាមួយ​ជាយថាហេតុ​នៅ​ពេល​ភ្លៀង និង​ខ្យល់​ខ្លាំង ។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ទៀត​ថា មូលហេតុ​ចម្បង​នោះ គឺ​ដើមឈើ​យាង​មួយ​ដើម​នេះ​មាន​ពុក​គល់ និង​ប្រហោង​ក្នុង ហើយ​រហូត​ដល់​ពេល​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ដកហូត​តែ​មួយ​ដើម​នេះ​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ