ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ត់ដើមឈើណាដែលអាចបង្កហានិភ័យក្នុងតំបន់​​អង្គរ ដើម្បីការពារសុវត្ថិភាព​

5 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី​២៧ កក្កដា នេះ អាជ្ញាធរ​អប្សរាបាននាំគ្នា​ចុះ​កាត់​ និង​ដកហូត​ដើម​ឈើ​ណាធំៗ​ដែលវា​អាច​នឹង​បង្កហានិភ័យបាន​​ ក្នុងពេល​ដែលមានភ្លៀង​​និងខ្យល់កន្ត្រាក់នៅតំបន់រមនីយដ្ឋានអង្គរ​ ដើម្បីការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ​ក្នុងតំបន់ និងអ្នកធ្វើដំណើរ​តាម​ដងផ្លូវ…

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី​២៧ កក្កដា នេះ អាជ្ញាធរ​អប្សរាបាននាំគ្នា​ចុះ​កាត់​ និង​ដកហូត​ដើម​ឈើ​ណាធំៗ​ដែលវា​អាច​នឹង​បង្កហានិភ័យបាន​​ ក្នុងពេល​ដែលមានភ្លៀង​​និងខ្យល់កន្ត្រាក់នៅតំបន់រមនីយដ្ឋានអង្គរ​ ដើម្បីការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាពលរដ្ឋ​ក្នុងតំបន់ និងអ្នកធ្វើដំណើរ​តាម​ដងផ្លូវ ។

យោងតាម​ផេក​អាជ្ញាធរជាតិ​អប្សរាបានឱ្យ​ដឹងថា សកម្មភាព​កាត់​ក្រី និង​ដកហូត​ដើមឈើ​ដែលមាន​​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ ។

ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ និង​អនុវត្ត​វិធានការ​បន្ទាន់​ចំពោះ​ដើមឈើ​មួយ​ចំនួន​ដែល​មាន​ហានិភ័យ​នៅ​រមណីយដ្ឋាន​អង្គរ ដើម្បី​ធានា​សុ​វត្តិភាព​ជូន​ភ្ញៀវ​ទេសចរ ចៀសវាង​គ្រោះថ្នាក់​ផ្សេង​ៗ ។

គួររំលឹកទៀតថា កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ កន្លងមក មាន​ភ្លៀង​ផ្គរ​រន្ទះបាញ់​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ​បណ្តាល​ឱ្យ​បាក់​ដើមឈើ​ដ៏​ធំ ១​ដើម សង្កត់​មក​លើ​រូបចម្លាក់ និង​សង្កត់​មក​លើ​រ៉ឺ​ម៉ក​ម៉ូតូ បណ្ដាល​អោយ​មនុស្ស​ស្លា​.​ប់ម្នាក់ របួសធ្ងន់​ស្រាល​០២​នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ឆ្លងកាត់​តាម​ប្រាសាទ ទៅ​ទន្លេ​អុំ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ស្ពាន​ទន្លេ​អុំ ឆ្លងកាត់​ចូល​ប្រាសាទបាយ័ន ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ