ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានធិបតីបារាំងនៅតែចុះហែលទឹកទន្លេសែន​តាមសន្យា តែមិនមែនមុនការប្រកួតអូឡាំពិក

9 ខែ មុន

ប្រទេសបារាំង ៖ យោងតាមការិយាល័យប្រធានាធិបតីបារាំង កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា

ប្រទេសបារាំង ៖ យោងតាមការិយាល័យប្រធានាធិបតីបារាំង កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅតែប្តេជ្ញាចិត្តចំពោះការសន្យារបស់លោកក្នុងការហែលទឹកនៅទន្លេសែន (Seine) ប៉ុន្តែប្រហែលជាមិនកើតឡើង មុនពេលការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្តាហ៍នេះទេ។

លោក ម៉ាក្រុង បានបង្ហាញអំពីចេតនាម្តងហើយម្តងទៀត នៅក្នុងការចុះហែលទឹកទន្លេសែន ដែលជាទីតាំងរៀបចំពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក ក៏ដូចជាទទួលរៀបចំការប្រកួតវិញ្ញាសាកីឡា​ហែលទឹកក្រៅសាលផងដែរ។ ចេតនាហែលទឹកទន្លេសែនរបស់លោក ម៉ាក្រុង ដើម្បីបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះបារាំងលុបបំបាត់ជាតិបំពុលក្នុងទឹក ដើម្បីធានាដល់សាធារណជនអំពីគុណភាពទឹកឆ្លើយតបតាមស្តង់ដារអូឡាំពិក ខណៈដែលកន្លងមក អ្នកជំនាញរកឃើញបាក់តេរី E.coli ខ្ពស់ជាងកម្រិតកង្វក់ ដែលត្រូវបានអនុញ្ញាត១០ដងឯណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងវ័យ៤៦ឆ្នាំរូបនេះ មិនបានបញ្ជាក់កាលបរិច្ឆេទផ្លូវការ សម្រាប់ការចុះហែលទឹកជានិមិត្តរបស់លោកនោះទេ។ ដ្បិតលោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងលោកស្រី Amelie Oudea-Castera រដ្ឋមន្ត្រីក្រសួងកីឡា កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកបារាំង បានចុះហែលទឹកទន្លេសែនរួចហើយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ តបតាមការសន្យារបស់អ្នកទាំងពីរ កាលពីកន្លងមក។

គួរឱ្យដឹងថា រដ្ឋាភិបាលបារាំងបានចំណាយប្រាក់ចំនួន១.៤ពាន់លានអឺរ៉ូ នៅក្នុងការរៀបចំ ក៏ដូចជាព្យាបាលទឹកទន្លេសែន ដើម្បីការពារការលេចធ្លាយទឹកស្អុយចូលទៅក្នុងទន្លេ ត្រៀមមុនពេលការប្រកួតកីឡាអូឡាំពិកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទឹកទន្លេនេះ បានបរាជ័យម្តងហើយម្តងទៀតពីអ្នកជំនាញ នៅក្នុងការធ្វើតេស្តគុណភាពទឹកប្រចាំថ្ងៃ។ ហើយក្តីបារម្ភក៏កើតឡើងលើបញ្ហាលំហូរទឹក និងកម្រិតការបំពុលរបស់ទន្លសែនបានបន្តកើតមានផងដែរ៕ (ប្រភព ៖ Inside The Games)

អត្ថបទពាក់ព័ន្ធ ៖

អ្នកក្រុងប៉ារីសគំរា.មបត់ជើងធំដាក់ទន្លេសេន មុនពេលប្រធានាធិបតីបារាំងហែលសាកល្បង

អភិបាលក្រុងប៉ារីសចុះហែលទន្លេសែនឱ្យដឹង សខ្មៅ មុនការប្រកួតអូឡាំពិកចូលមកដល់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ