NOCCប្រកាសឱ្យអ្នកចូលរួមរត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤មកទទួលយកមេដាយអនុស្សាវរីយ៍
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានជូនដំណឹងទៅដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិទាំងអស់ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤ ឱ្យអញ្ជើញមកទទួលយកមេដាយអនុស្សារីយ៍នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី៩ដល់ទី១១ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមសេចក្ដីជូនដំណឹងខាងលើបានឱ្យដឹងថា ពេលនេះមេដាយអនុស្សារីយ៍Finisher Medalបានមកដល់រាជធានីភ្នំពេញហើយ។ ដូចនេះសូមអញ្ជើញកីឡាករ-កីឡាការិនីមកទទួលយកមេដាយអនុស្សាវរីយ៍តាមទីតាំង និងកាលបរិច្ឆេទដូចខាងក្រោម។
ចំពោះអ្នករត់នៅរាជធានីភ្នំពេញអាចមកទទួលយកបាននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាប់ពីថ្ងៃទី៩,១០ និង១១ ខែកក្កដា វេលាម៉ោង៩ព្រឹករហូតដល់ម៉ោង៥ល្ងាច។
ចំពោះអ្នករត់នៅតាមបណ្ដាខេត្ត និងនៅក្រៅប្រទេស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងផ្ញើជូនតាមភ្នាក់ងារដឹកជញ្ជូនឬតាមប្រៃសណីយ៍កម្ពុជា។
ចំពោះកីឡាករ កីឡាការិនីដែលបានអញ្ជើញមកទទួលយកផ្ទាល់ ត្រូវភ្ជាប់មកជាមួយនូវស្លាកលេខ(Bid Number)នៅទីតាំងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(ខាងត្បូងរង្វង់មូលវត្តសំពៅមាស)ឬទំនាក់ទំនងតាមទូរសព្ទលេខ 077 213 525/089 623 080ជាថ្មីម្ដងទៀត គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី១៤សូមអភ័យទោសចំពោះឧប្បត្តិហេតុដែលបានកើតឡើងពីការដឹកជញ្ជូនពីក្រៅប្រទេស ៕



ចែករំលែកព័តមាននេះ