កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ឆ្នាំ២០២៦
- ភ្នំពេញ
រាជធានីភ្នំពេញ៖កម្ពុជានឹងក្លាយជាម្ចាស់រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ឆ្នាំ២០២៦។នេះបើតាមការឱ្យដឹងតាមរយៈសន្និសិទសារព័ត៌មាននៅទីស្នាក់ការគណះកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២៦។
លោកកែវ រស់អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីថ្នាក់តំបន់មួយនេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី២១ខែសីហានៅទីលានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិ។ចំណែកប្រទេសចូលរួមមានចំនួន៧ក្នុងនោះមានកម្ពុជាជាម្ចាស់ផ្ទះ ប្រុយណេ មីយ៉ាន់ម៉ា ទីម័រខាងកើត ហ្វីលីពីន វៀតណាមនិងប្រទេសឡាវ។គួរម្លឹកថានេះជាលើកទី៣ហើយដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះថ្នាក់អាស៊ានមួយនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នឹងធ្លាប់ដណ្ដើមបានមេដាយជាច្រើនគ្រឿងជូនជាតិមាតុភូមិ។
តាមការឱ្យដឹងបន្ថែមពីលោកអគ្គលេខាធិការរូបនេះ មូលហេតុដែលសហព័ន្ធកីឡាវាយសីអន្តរជាតិអនុញ្ញាតិឱ្យកម្ពុជាមានឱកាសធ្វើជាម្ចាស់ផ្ទះរហូតដល់ទៅ៣លើកជាប់គ្នាគឺដោយសាតែកម្ពុជាយើងរៀបចំបានល្អស្របទៅតាមស្តង់ដាអន្តរជាតិ។លោកបានឱ្យដឹងទៀតថាសម្រាប់ការដែលយើង ធ្វើជាម្ចាស់ផ្ទះពីរលើកកន្លងទៅមានតែ៥ប្រទេសប៉ុណ្ណោះចូលរួម រីឯចំនួនអ្នកចូលរួមក៏មានតិច។ដោយឡែកការប្រកួតឆ្នាំមានការកើនឡើងចំនួន២ប្រទេស សរុបមានចំនួន៧ប្រទេស។ចំណែកវិញ្ញាប្រកួតក៏មានការប្រែប្រួលតាមអ្វីដែលជាភាពរីកចម្រើនរបស់សហព័ន្ធកីឡាវាយសីកម្ពុជា។ជាពិសេសការធ្វើបដិសណ្ឋារកិច្ច ការដឹលជញ្ជូន ហូបចុកន៨ងការស្នាក់នៅចំពោះប្រតិភូដែលបានចូលរួមគ្រប់បណ្ដាប្រទេស គេសង្កេតឃើញកម្ពុជាយើងធ្វើបានល្អ។
លោកកែវ រស់បន្តឱ្យដឹងទៀតថាសម្រាប់កម្ពូជាបានត្រៀមកីឡាករ កីឡាការិនីចំនួន១២រូបចួលរួម ដោយប្រកួតលើប្រភេទអាយុ២៣ឆ្នាំ ១៩ឆ្នាំនិងអាយុ១៦ឆ្នាំ៕






ចែករំលែកព័តមាននេះ