រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះជើងឯកលំដាប់ទី១ប្រចាំតំបន់អាស៊ាន SEA V.League ឆ្នាំ២០២៦ចាប់ផ្ដើមពីថ្ងៃទី១៥ខែកក្កដានេះទៅហើយ ដោយការប្រកួតធ្វើឡើងចំនួន២ជុំនិងបានចែកចេញជា២ពូល ដោយប្រទេសហ្វីលីពីននិងឥណ្ឌូនេស៊ីទទួលធ្វើជាម្ចាស់ផ្ទះ។
តាមប្រភពពីប្រទេសឥណ្ឌូនេស៊ីបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទះលំដាប់ទី១ប្រចាំតំបន់អាស៊ានSEA V.League ឆ្នាំ២០២៦នឹងមាន៦ក្រុមចូលរួម មានដូចជាប្រទេសហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូនេស៊ីមីយ៉ាន់ម៉ា និងកម្ពុជា។ហើយសម្រាប់ការប្រកួតនេះទៀតធ្វើឡើងចំនួន២ជុំ។ការប្រកួតជុំទី១ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះចាប់ផ្ដើមពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ខែកក្កដា។រីឯការប្រកួតជុំទី២ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះធ្វើឡើងចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៦។
គេនីចាំបានថាការប្រកួតកីឡាបាល់ទះពានរង្វាន់ធំលំដាប់ទី១SEA V.Leagueប្រចាំតំបន់មួយនេះ ធ្លាប់បានបង្កើតឡើងតាំងពីឆ្នាំ២០២៣ដែលកាលណោះមានតែ៥ក្រុមប៉ុណ្ណោះចូលូលរួមប្រកួត។ចំណែកកម្ពុជាធ្លាប់បានចូលរួមនៅក្នុងឆ្នាំ២០២៥ ដែលកាលណោះធ្វើឡើងតាមរូបមន្តសន្សំពិន្ទុវិលជុំ ក្រុមកម្ពុជាយើងចាញ់ទាំង៨ប្រកួតជាប់គ្នា។ដោយឡែកការប្ររកួតឆ្នាំនេះ គណៈកម្មការបានធ្វើការបែងចែកជា២ពូល ក្នុង១ពូលមាន៣ក្រុម។សម្រាប់ពូលAមានប្រទេសសៀម មីយ៉ាន់ម៉ានិងវៀយណាម។
ចំណែកកម្ពុជាស្ថិតនៅពូលBមានហ្វីលីពីម ឥណ្ឌូនេស៊ីនិងកម្ពុជា។ទោះជាយ៉ាងណាសម្រាប់ការប្រកួតនៅក្នុងពូលកម្ពុជាយើងប៉ះជាមួយក្រុមខ្លាំងឥណ្ឌូនេស៊ី។ប៉ុន្តែយើងមានសង្ឃឹមច្រើនដើម្បីឡើងទៅកាន់វគ្គបន្ត បើសិនជាយើងអាចយកឈ្នះលើក្រុមហ្វីឡីពីន ព្រោះថារូបមន្តនៃការប្រកួតឆ្នាំនេះ ត្រូវចម្រាញ់យក២ក្រុមក្នុង១ពូលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ចំណែកក្រុមប្រទេសឥណ្ឌូនេស៊ីយើងមិនសង្ឃឹមពេកក្នុងការយកឈ្នះបានឡើយ ដោយក្រុមខ្លាំងប្រចាំតំបន់អាស៊ានមួយនេះទើបតែដណ្ដើមបានជាម្ចាស់ជើងឯកអាស៊ីAVC Men’s Volleyball Cup 2026កាលពីពេលថ្មីៗមកនេះ។
សម្រាប់កាលវិភាគប្រកួតជុំទី១កម្ពុជាជួបប្រកួតមុនគេជាមួយប្រទេសហ្វីឡីពីនថ្ងៃទី១៥ខែកក្កដាវេលាម៉ោង៥,៣០នាទី។ថ្ងៃទី១៦កម្ពុជាប៉ះឥណ្ឌូនេស៊ី ៕



ចែករំលែកព័តមាននេះ