ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្រ្តីកិច្ចសន្យា០២នាក់ ដែលរងការរិះគន់ថា កាក់ចា.ប់ចង្កូតម៉ូតូនារីម្នាក់ឲ្យដួ.ល

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា កោះហៅ​មន្ត្រី​មន្ត្រី​នគរបាល​ចរាចរណ៍​និង​មន្ត្រី​កិច្ចសន្យា​០២​នាក់ ឈរជើង​នៅ​គោលដៅ​ស្តុ​បណត​ប្រ៊ី​ឌ ផ្លូវ​២០០៤ ខណ្ឌ​សែន​សុខ​មក​សួរនាំ ក្រោយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ចោទ​ថា​បាន…

0:00
0:00

រាជធានី​ភ្នំពេញ ៖ មុន​នេះ​បន្តិច ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា កោះហៅ​មន្ត្រី​មន្ត្រី​នគរបាល​ចរាចរណ៍​និង​មន្ត្រី​កិច្ចសន្យា​០២​នាក់ ឈរជើង​នៅ​គោលដៅ​ស្តុ​បណត​ប្រ៊ី​ឌ ផ្លូវ​២០០៤ ខណ្ឌ​សែន​សុខ​មក​សួរនាំ ក្រោយ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ចោទ​ថា​បាន កាក់​ចាប់​ចង្កូត​ម៉ូតូ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ដួល ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​បញ្ជាក់​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា :​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​ព័ត៌មាន​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​០២​នាក់ ដែល​ឈរជើង​នៅ​គោលដៅ​ស្តុ​បណត​ប្រ៊ី​ឌ ផ្លូវ​២០០៤ ខណ្ឌ​សែន​សុខ ជាមួយ​នោះ​មន្ត្រី​ជាប់កិច្ចសន្យា កាក់​ចាប់ដៃ​ច​ង្លូ​ត​ម៉ូតូ​ប្រជាពលរដ្ឋ​០១​គ្រឿង នៅ​គោលដៅ​ស្តុ​បណត​ប្រ៊ី​ឌ ផ្លូវ​២០០៤ ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​ដួល ដែល​នាំ​ឲ្យ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម ។

សូមរំលឹករឿង អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រិះគន់​សមត្ថកិច្ច​ឃើញ​ម៉ូតូ​ដួ.ល​មិន​ព្រម​ជួយ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោកស្នងការ​រង​ទទួល​ការងារ​ចរាចរណ៍ និង​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក កោះហៅ​មន្ត្រី​ទាំង​០២​នាក់ នៅ​ចំណុច​គោលដៅ​ខាងលើ មក​សួរនាំ​ជុំវិញ​បញ្ហា​នេះ ។

បច្ចុប្បន្ន​មន្ត្រី​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​ទាំង​០២​នាក់​ត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្ន រង​ចាំ​សុំ​គោលការណ៍ និង​បទ​ប​បញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​សម្រេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ