ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ក្រុមហ៊ុន Amazon ប្រកាសលក់ភាគហ៊ុនតម្លៃពាន់លានដុល្លារលើកដំបូង ចាប់តាំងពីឆ្នាំ ២០២១

2 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានរាយ

0:00
0:00

សហរដ្ឋអាមេរិក ៖ យោងតាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានរាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានប្រកាសថា លោកនឹងលក់ភាគហ៊ុនចំនួន ២៥លានភាគហ៊ុនផ្សេងទៀតក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់លោក ដែលមានតម្លៃជិត ៥ពាន់ដុល្លារអាមេរិក។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងខ្ពស់បំផុត កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

កាលពីខែកុម្ភៈកន្លងទៅ លោក Jeff Bezos បានប្រកាសថា លោកនឹងលក់ភាគហ៊ុន Amazon ដែលមានតម្លៃប្រហែល ៨.៥ពាន់លានដុល្លារ។ ហើយការប្រកាសថ្មីៗនេះ គឺជាលើកទីមួយចាប់តាំងពីឆ្នាំ ២០២១ ដែលមហាសេដ្ឋីអាមេរិកវ័យ៦០ឆ្នាំរូបនេះ បានលក់ភាគហ៊ុន Amazon ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានកើនឡើងជាង ៣០% នៅឆ្នាំនេះ ដោយសារតែតម្រូវការកើនឡើងខ្ពស់ នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

លពីខែមុន ការវាយតម្លៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានឡើងដល់កម្រិតកំពូលរបស់ខ្លួន ២ទី្រលានដុល្លារជាលើកដំបូង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នោះនៅតែស្ថិតក្រោមក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដូចជា Nvidia, Apple និង Microsoft ដែលសុទ្ធតែកើនឡើងដល់តម្លៃ ៣ទី្រលានដូចគ្នា ។

លោក Jeff Bezos បានលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon នៅឆ្នាំ ២០២១ ហើយបច្ចុប្បន្នលោកគឺជាប្រធានប្រតិបត្តិ ហើយក៏នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Amazon។

លោក Jeff Bezos បានបង្កើតក្រុមហ៊ុន Amazon នៅក្នុងឆ្នាំ ១៩៩៤ នៅក្នុងយានដ្ឋានមួយកន្លែងក្នុងទីក្រុង Bellevue រដ្ឋវ៉ាស៊ីនតោន នៅពេលដែលប្រព័ន្ធអ៊ិនធឺណិតសម័យនោះ មិនទាន់ទូលំទូលាយនៅឡើយ។ ជាបន្តបន្ទាប់ក្រុមហ៊ុនបានចាប់ផ្តើមក្លាយជាអ្នកលក់សៀវភៅតាមអ៊ីនធឺណិត ដោយបង្ហាញពីការប្រមូលសៀវភៅអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក។ ចាប់តាំងពីពេលនោះមក Amazon បានក្លាយជាក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណែតឈានមុខគេរបស់ពិភពលោក និងវិវត្តន៍ទីជាក្រុមហ៊ុនបច្ចេកវិទ្យាខ្លោដ ឬ Cloud Computing។ មិនត្រឹមតែប៉ុណ្ណោះទេ លោក Jeff Bezos ក៏បានបង្កើតក្រុមហ៊ុនរ៉ុក្កែត Blue Origin ដែលកាលពីខែឧសភាកន្លងទៅ បានបញ្ជូនមនុស្ស ៦នាក់ទៅកាន់លំហ។

យោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានបង្ហាញថា បច្ចុប្បន្ន លោក Jeff Bezos គឺជាមហាសេដ្ឋីមានបំផុតលំដាប់ទី២ ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២១៤ពាន់លានដុល្លារ។ នៅពីក្រោយលោក Elon Musk មហាសេដ្ឋីសញ្ជាតិអាមេរិក ម្ចាស់ក្រុមហ៊ុនកំពូលៗ SpaceX, Tesla និងបណ្តាញទំនាក់ទំនងសង្គម X ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៨ពាន់លានដុល្លារ៕ (ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ