ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​រិះគន់​សមត្ថកិច្ច​ឃើញ​ម៉ូតូ​ដួ.ល​មិន​ព្រម​ជួយ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ តំណាងរាស្ត្រ​ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ នៅ​ថ្ងៃ​ទី០២ ខែកក្កដា ឆ្នាំ​២០២៤…

រាជធានីភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ តំណាងរាស្ត្រ​ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ នៅ​ថ្ងៃ​ទី០២ ខែកក្កដា ឆ្នាំ​២០២៤ បាន​ចែករំលែក​ឃ្លី​ប​វី​ដេ​អូ​ខ្លី​មួយ ​និង​បាន​សរសេរ​រិះគន់​ទ​ង្វើ​ សមត្ថកិច្ច​នៅ​ស្តុ​ប​មួយ​កន្លែង​ ។

នៅក្នុងសំណេរខាងលើនោះដេរ លោកបាន​សរសេរ​ចែករំលែក​នូវ​សំ​ណេ​រ​ខ្លី​មួយ​ដែល​មាន​ខ្លឹមសារ​ថា «សីលធម៌​វា​នឹង​លើក​តម្លៃ​ឯកសណ្ឋាន​របស់​លោក ឬក៏​ជាន់​អស់លោក​ទៅ ​ក្នុង​លាមក » ។

សំ​ណេ​រ​នេះ​ គឺ​ត្រូវ​បាន​ផ្សព្វផ្សាយ​ចែករំលែក​អម​ជាមួយនឹង​ឃ្លី​ប​វី​ដេ​អូ​ខ្លី ដែល​មាន​ប្រមាណ​ត្រឹមតែ៣៧ វិនាទី ។ តាម​សំឡេង​ដែល​បញ្ជាក់​នៅ​ក្នុង​វី​ដេ​អូ​នេះ គឺ​ហេតុការណ៍​នេះ​ គឺ​កើត​មាននៅ​ម្តុំ​ស្តុ​ប​មួយ​កន្លែង​នៅ​ផ្លូវ​២០០៤ ។

នៅ​ក្នុង​វី​ដេ​អូ​នេះ​ ឃើញ​មាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​ប៉ូ​លិស​កិច្ចសន្យា​ម្នាក់​ និង​អ្នក​បើក​ម៉ូតូ ហើយ​ក៏​ស្រាប់តែ​យ៉ាងម៉េច​ក៏​ម៉ូតូ​នេះ​ដួល ប៉ុន្តែ​សមត្ថកិច្ច​នេះ ​មិន​បាន​ជួយ​លើក​ម៉ូតូ​ដែល​ដួល​នេះ​ទេ គឺ​បាន​ដើរទៅ​សម្រួល​ចរាចរណ៍ ។ អ្នក​បើក​ម៉ូតូ​ដែល​ដួល​នេះ ក៏​បាន​លើក​ខ្លួនឯង ហើយ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​បន្ត​ទៀត​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ