ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹបអូស​​ត្រាក់ទ័រ​១​គ្រឿងកំពុង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​តំបន់​ទន្លេសាប​​ ខណៈម្ចាស់រត់បាត់​

2 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ត្រាក់ទ័រ​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​យក​ពេល​កំពុង​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​២ ដែល​ជា​តំបន់ហាមឃាត់ កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ក​​ក្ក​ដា នៅ​ត្រង់​ចំណុច​ខាងកើត​ «​អាង​បត់​» ស្ថិត​ក្នុងភូមិ​សា​រក…

ខេត្តបាត់ដំបង ​៖ ត្រាក់ទ័រ​មួយ​គ្រឿង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​រឹបអូស​យក​ពេល​កំពុង​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​២ ដែល​ជា​តំបន់ហាមឃាត់ កាលពី​ព្រឹក​ថ្ងៃ​ទី ០៣ ក​​ក្ក​ដា នៅ​ត្រង់​ចំណុច​ខាងកើត​ «​អាង​បត់​» ស្ថិត​ក្នុងភូមិ​សា​រក ឃុំ​តា​លាស់ ស្រុក​មោង​​ប្ញ​​ស្សី តែ​ម្ចាស់​ត្រាក់ទ័រ​បាន​រត់​បាត់ ​ពេល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ ។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ត្រូវ​រឹបអូស​នោះ ធ្វើ​ឡើង​ដោយ​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព​ស្រុក​មោង​ប្ញ​​ស្សី ដឹកនាំ​ដោយ​លោក បឿន សុវណ្ណ អភិបាលរង​ស្រុក​ ។

សេចក្ដី​រាយ​ការ​ណ៍​​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ដែល​គេ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ បាន​ប្រើប្រាស់​ត្រាក់ទ័រ​នោះ​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក ដែល​ជា​ជម្រក​សម្រាប់​ត្រី​ពង​កូន នៅ​ក្នុង​តំបន​២ ដែល​ស្ថិត​ក្នុង​តំបន់ហាមឃាត់ ក្នុង​គោលបំណង​យក​ដី​តំបន់​នោះ​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន​ ។ មន្ត្រី​បាន​និយាយ​ថា ជនល្មើស​បាន​រត់​ចោល​ត្រាក់ទ័រ​មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ដល់​ ។

បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជនល្មើស​បាន​ប្រើប្រាស់​ត្រាក់ទ័រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក​អស់​ទំហំ​ប្រហែល​ជាង​០៤​ហិច​តា​ទៅ​ហើយ​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​របាយ​ការ​ណ៍អភិបាលរង​ស្រុក​មោង​
​ប្ញ​ស្សី លោក បឿន សុវណ្ណ បាន​បញ្ជាក់​ថា ពេល​នេះ​ យើង​បាន​រឹបអូស​យក​ត្រាក់ទ័រ​មក​រក្សា​ទុក ហើយ​រដ្ឋបាល​ស្រុក បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​ស្វែងរក​សាវតា​ជនល្មើស ឬ​ម្ចាស់​ត្រាក់ទ័រ​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ