ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ Jensen Huang លា​លែង​ពី​តំណែង​នាយក​ប្រតិ​បត្តិ​ Nvidia បន្ទាប់​ពី​មាន​រឿង​អាស្រូវស្នេហា​​ផ្ទួន​ៗ

1 ម៉ោង មុន

ទី​ក្រុង​ញូយ៉ក៖ នៅ​ទីបំផុត​ លោក​ជេន​ស៊ី​ ហួង​ត្រូវ​បង្ខំ​ចិត្ត​​​លា​លែង​ពី​មុខ​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ក្រុមហ៊ុន​ Nvidia ហើយ​បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ស្នេហា​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍ ហើយ​ត្រូវ​រដ្ឋា​ភិ​បាល​អាមេរិក​ដាក់​ការ​សង្ស័យ​ថា​នារី​កំណាន់​របស់​លោក​គឺ​អ្នក​ស្រី​អាលីស​ ហួង​ជា​ភ្នាក់​ងារ​សម្ងាត់​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​លួច​បញ្ជូន​បន្ទះ​ឈីប​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ឱ្យ​ក្រុម​ហ៊ុន​នានា​របស់​ចិន​។ ម៉្យាង​ទៀត​​ការ​លាលែង​ពី​តំណែង​នេះ​ក៏​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ថា​លោក​ជេន​ស៊ី​ ហួង​មាន​ស្នេហា​លួច​លាក់​ជា​មួយ​នារី​កំណាន់​ម្នាក់​ទៀត​ដែល​ជា​បុគ្គលិក​ជាន់​ខ្ពស់​​របស់​ Nvidia​។

ការ​ចាក​ចេញ​របស់​លោក​​ហួង​អាច​នឹង​នាំ​មក​នូវ​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​គោល​នយោបាយ​ស្ដី​ពី​ការ​នាំ​ចេញ​បន្ទះ​ឈីប​របស់​អាមេរិក​​ដោយ​សារ​លោក​ហួង​តែង​តែ​ជំរុញ​ឱ្យ​​នាំ​ចេញ​សម្រាប់​ទី​ផ្សារ​ចិន​ និង​ម៉្យាង​ទៀត​ លោក​ហួង​ក៏​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​ដូណាល់​ត្រាំ​ផង​ដែរ​។ វិបត្តិនេះ​​ក៏​ប៉ះ​ពាល់​ដល់​បុគ្គល​ដទៃ​ទៀត​ដែល​ធ្វើ​ការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ផង​ដែរ​ ក្នុង​នោះ​ក៏​មាន​លោក​ហូវើត​ លូត​នីក (Howard Lutnick) ម្នាក់​ដែរ​ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ដែល​កំពុង​ប្រឈម​នឹង​ការ​ចោទ​សួរ​ថា​តើ​រដ្ឋាភិបាល​របស់​លោក​ចាត់​ចែង​យ៉ាង​ដូច​ម្ដេច​ចំពោះ​ការ​លក់​បន្ទះ​ឈីប​ទៅ​ប្រទេស​ចិន​។

ទាំង​លោក​ហូវើត និង​លោក​ហួង​សុទ្ធ​តែ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​បន្ធូរ​បន្ថយ​លក្ខ​ខណ្ឌ​លក់​បន្ទះ​ឈីប​ទៅ​ចិន​ទោះ​បី​ក្រុម​ប្រកាន់​តឹង​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​សា​ធារ​ណ​រដ្ឋ​ជំរុញ​ឱ្យ​ប្រើ​វិធាន​ការ​ម៉ឺង​ម៉ាត់​យ៉ាង​ណា​ក្ដី​។ មន្ត្រី​ជាន់​ខ្ពស់​សេត​វិមាន​មួយ​ចំនួន​បង្ហើប​ឱ្យ​ដឹង​ថា​រដ្ឋាភិបាល​លោក​ត្រាំ​កំពុង​ពិភាក្សា​គ្នា​ថា​គួរ​ដក​តំណែង​លោក​ហូវើត​ លូត​នីក​ ឬ​យ៉ាង​ណា។ ការ​ចាក​ចេញ​របស់​លោក​​ជេន​សិន​ ហួង​អាច​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​វិស័យ​អេ​អាយ​។

លោក​ជេន​សិន ហួង និង​លោក​ហូវើត លូត​វីក

ការ​រីក​ចម្រើន​ខាង​វិស័យ​នេះ​ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​សរុប​របស់​ Nvidia ហក់​ឡើង​ខ្ពស់​កាល​ពី​ដើម​ខែ​តុលា​រហូត​ដល់​ជិត​៦​ទ្រីលាន​ដុល្លារ​។ ​ជា​បន្ត​ទៅ​ទៀត​នេះ លោក​ស្រី​ខូឡេត ក្រែស (Colette Kress) ដែល​ជា​នាយក​ហិរញ្ញ​វត្ថុ​របស់​​ Nvidia នឹង​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិ​បត្តិ​ស្ដី​ទី​របស់​ក្រុម​ហ៊ុន​នេះ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុម​ហ៊ុន​ជ្រើស​រើស​អ្នក​ជំនួស​តំណែង​លោក​ជេន​សិន ហួង​ជា​អចិន្ត្រៃយ៍​៕ ប្រភព៖ Channel News Asia​

លោក​ស្រី Colette Kress