ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិអេត្យូពីប្រមាណ៥២០នាក់ កំពុងរង់ចាំការប្រ.ហា.រ​ជីវិតនៅអារ៉ាប៊ីសាអូឌីត ពីបទរត់ពន្ធគ្រឿ.ង.ញៀ.ន​​

2 ម៉ោង មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ជនជាតិ​អេ​ត្យូ​ពី​ប្រមាណ​ជា​៥២០​នាក់ ​ដែល​ត្រូវ​កាត់ទោស​ប្រហារជីវិត​ពី​បទ​រត់ពន្ធ​គ្រឿងញៀន កំពុង​រង់ចាំ​ការ​ប្រហារជីវិត​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ​។ រដ្ឋាភិបាល​ទី​ក្រេ​តំបន់​មួយ​នៅ​ភាគ​ខាងជើង​អេ​ត្យូ​ពី កាលពី​ថ្ងៃ​ទី​១២ ​វិច្ឆិកា​បាន​ផ្ញើ​សារលិខិត​មួយ​អំពាវនាវ​ដល់​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​ឲ្យ​លើកលែងទោស​ប្រហារ​ជិ​វិត​ពួក​គេ ​។

អា​រ៉ា​ប៊ី​សា​អូឌីត​ប្រកាស​ កាលពី​ថ្ងៃ​ទី​១១ ​វិច្ឆិកា​ ថា បាន​ប្រហារជីវិត​ជនជាតិ​អេ​ត្យូ​ពី​២​នាក់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ១​ស​ប្ដា​ហ៍​បន្ទាប់​ពី​ការ​ប្រហារជីវិត​ជនជាតិ​អេ​ត្យូ​ពី​៥​នាក់​ទៀត ​ពី​បទចោទប្រកាន់​ដូច​គ្នា​ ។ ជនជាតិ​អេ​ត្យូ​ពី​៥​នាក់​ ត្រូវ​បាន​ប្រហារជីវិត​រួច​ហើយ កាលពី​ខែមិថុនា និង​៥​នាក់​​កាលពី​ខែកក្កដា​ ។ ជាមួយ​ការ​ប្រហារ​ជិ​វិត​មនុស្ស​ដល់​៣៤​នាក់​ ក្នុងឆ្នាំនេះ ជនជាតិ​អេ​ត្យូ​ពី​ជា​ជនបរទេស​ទទួល​រង​ការ​កាត់ទោស​ប្រហារជីវិត​ច្រើន​ជាង​បំផុត​ ។

តាម​អង្គការសិទ្ធិមនុស្ស​ AMNESTY INTERNATIONAL ថា អា​រ៉ា​ប៊ី​សា​អូឌីត រវាង​ឆ្នាំ​២០២២​ និង​២០២៥ ក្លាយជា​ប្រទេស​ទី​៣​ដែល​បាន​ប្រហារជីវិត​អ្នកទោស​ច្រើន​ជាងគេ​បំផុត បន្ទាប់​ពី​ចិន​ និង​អ៉ី​រ៉​ង់​។ តាំងពី​ដើមឆ្នាំ​២០២៦​នេះ​ មក​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​មានការ​ប្រហារជីវិត​អ្នកទោស​ដល់​ជាង​២០០​នាក់ ​។ ការ​ប្រហារជីវិត​ពួក​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​តែង​ធ្វើ​ដោយ​ការ​ព្យួរ​.ក​។

លោក​ហា​យី​សស៊ី​​បា​ហ្គា​ឌី​ប្រធាន​ការិយាល័យ​កិច្ចការ​យុវជន របស់​រដ្ឋាភិបាល​តំបន់​ទី​ក្រេ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ជនជាតិ​អេ​ត្យូ​ពី​ដល់​ទៅ​៥២០​នាក់ ត្រូវ​កាត់ទោស​ប្រហារជីវិត​ ហើយ​ពួក​គេ​កំពុង​រង់ចាំ​ការ​ប្រហារជីវិត​។ ភាគច្រើន​នៃ​មនុស្ស​ទាំងនេះ​ មក​ពី​តំបន់​ទី​ក្រេ​ ។ អ្នក​ត្រូវ​ទទួលទោស​ប្រហារជីវិត​មួយ​ចំនួន​ចាញ់បោក​ពួក​មេខ្យល់​ហើយ​មួយ​ចំនួន​ទៀត ជា​អ្នកធ្វើការ​ឲ្យ​ពួក​អ្នក​ដឹក​ជញ្ជូន​គ្រឿងញៀន​ ។

ពួក​គេ​ភាគច្រើន​ត្រូវ​កាត់ទោស​ដោយ​មិន​មាន​មេធាវី​ជួយ​ការពារ ​ឬ​គ្មាន​អ្នក​ជួយ​បកប្រែ​ភាសា​ឲ្យ​ ។ អេ​ត្យូ​ពី​ដែល​ជា​ប្រទេស​ថែរក្សា​ទំនាក់ទំនង​ល្អជា​មួយ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​ស្នើ​ដល់​ក្រុង​រី​យ៉ា​ដ​ឲ្យ​លើកលែង​ការ​ប្រហារជីវិត​ពួក​គេ ​៕