ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Jensen Huang លាលែង​ពី​តំណែង CEO ក្រុមហ៊ុន Nvidia ខណៈ​ផ្ទុះ​រឿងអាស្រូ.វ​ស្នេហា​លួ.ចលា.ក់​បន្តបន្ទាប់​៣​នាក់

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ លោក Jensen Huang កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ បាន​លាលែង​ពី​តំណែង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Nvidia ជា​ផ្លូវការ បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​ពាក់ព័ន្ធ​ស្នេហា​លួចលាក់​ជាមួយ​ស្ត្រី​អ្នកជំនួញ​ជនជាតិ​ចិន​ឈ្មោះ Alice Huang ដែល​ត្រូវ​ចោទប្រកាន់​ថា ភ្នាក់ងារ​ចារកម្ម​ចិន ព្រមទាំង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ចំនួន ២​នាក់​ផ្សេង​ទៀត​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត The Guardian បាន​ចេញផ្សាយ​។

តំណែង​លោក Huang ដែល​ត្រូវ​បាន​ស៊ើបអង្កេត​ជុំវិញ​រឿង​ចម្រូងចម្រាស​ថ្មី​នេះ នឹង​ត្រូវ​បាន​ជំនួស​ជា​បណ្ដោះអាសន្ន​ដោយ​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Nvidia ផ្ទាល់ គឺ​លោកស្រី Colette Kress រហូត​ទាល់តែ​មានការ​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី​ពេញ​សិទ្ធិ​។

តាម​រយៈ​ការ​ប្រកាស​នេះ ភាគហ៊ុន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​លំដាប់​ពិភពលោក​មួយ​នេះ បាន​ធ្លាក់​ចុះ ១៣% នៅ​ផ្សារ​ហ៊ុន Wall Street​។ ប៉ុន្តែ​បន្ទាប់​ពី​តម្លៃ​ងើបឡើង​វិញ​ខ្លះ​ៗ ភាគហ៊ុន​បាន​បិទ​ការ​ជួញដូរ​ធ្លាក់​ចុះ ៤,៣% កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន Nvidia បាត់បង់​ជាង​១៨០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ថ្ងៃ និង​ប្រហែល ៤៩០​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មាន​តម្លៃ​ប្រមាណ ៤ ទ្រី​លាន​ដុល្លារ​។

ការ​លាលែង​ពី​តំណែង​របស់​លោក Jensen Huang បាន​កើតឡើង បន្ទាប់​ពី​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Nvidia បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ដើម្បី​សម្រេច​ថា តើ​ត្រូវ​ដកហូត​តំណែង​លោក ឬ​យ៉ាងណា0x017d7 ដូចដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ពុធ កាសែត The New York Times បាន​រាយការណ៍​ថា ក្រៅពី​ស្ដ្រីជន​ជាតិចិន Alice Huang លោក Jensen Huang ក៏​មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​មួយ​ផ្សេង​ទៀត ជាមួយនឹង​អ្នកស្រី Kimberly Powell ដែល​ជា​អនុប្រធាន​ផ្នែក សុខាភិបាល​របស់​ក្រុមហ៊ុន Nvidia ដោយ​អ្នក​ទាំង​ពីរ​ត្រូវ​គេ​ថត​ជាប់​កំពុង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា នៅ​ឯ​សណ្ឋាគារ​មួយ អំឡុង​ពេល​សន្និសីទ​របស់​ក្រុមហ៊ុន កាលពី​ខែមីនា​។

លើស​ពី​នេះ​ទៀត បន្ទាប់​ពី​ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក Huang កាលពី​ថ្ងៃ​ព្រហស្បតិ៍ Reuters ក៏​បាន​រាយការណ៍​អំពី​ទំនាក់ទំនង​ស្នេហា​លួចលាក់​ទី ៣ ពាក់ព័ន្ធ​នឹង​បុគ្គលិក​ក្រុមហ៊ុន Nvidia ម្នាក់​ទៀត ប៉ុន្តែ​បញ្ចេញ​ឈ្មោះ​ស្ត្រី​រូប​នោះ​ឡើយ​។ ការ​ចេញផ្សាយ​របស់ Reuters ដោយ​ផ្អែក​លើ​ការ​ស្រង់​ប្រភព​ពី​មនុស្ស​ពីរ​នាក់​ដែល​ដឹង​ច្បាស់​អំពី​ទំនាក់ទំនង​នេះ​៕