ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសក្រីក្របំផុតទាំង៥ នៅលើពិភពលោកនៅឆ្នាំ២០២៤

3 ខែ មុន

កំពូល​ប្រទេស​ដែល​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២៤ ត្រូវ​បាន​គេ​ដឹង​ថា គឺ​សុទ្ធតែ​ជា​ប្រទេស​ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ទាំងអស់ ។ ដោយ​ប្រទេស​ទាំងនេះ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​អាច​រក​ប្រាក់​ចំណូល​ត្រឹមតែ​ពី​៤៥៥​ដុល្លារ​តទៅ​ដល់​១.៦៤៩ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The…

កំពូល​ប្រទេស​ដែល​ក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក នៅ​ក្នុង​ឆ្នាំ​២០២៤ ត្រូវ​បាន​គេ​ដឹង​ថា គឺ​សុទ្ធតែ​ជា​ប្រទេស​ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ទាំងអស់ ។ ដោយ​ប្រទេស​ទាំងនេះ​ប្រជាពលរដ្ឋ​ម្នាក់​ៗ​អាច​រក​ប្រាក់​ចំណូល​ត្រឹមតែ​ពី​៤៥៥​ដុល្លារ​តទៅ​ដល់​១.៦៤៩ ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Global Finance បាន​ឲ្យ​ដឹង​ថា កំពូល​ប្រទេស​ដែល​ក្រីក្រ​បំផុត នៅ​លើ​ពិភពលោក​នេះ គឺ​ប្រទេស​សូ​ដង់​ខាងត្បូង ដែល​ទីនោះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ដែនដី​ដែល​នៅ​តែ​បន្ត​មាន​ជម្លោះ ហើយ​ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ​ជា​១១​លាន​នាក់ ដែល​ពួក​គេ​រក​ប្រាក់​ចំណូល នៅ​ក្នុង​ម្នាក់​នៅ​ក្នុង​មួយ​ឆ្នាំ​បាន​ត្រឹមតែ​៤៥៥ ដុល្លារ​តែ​ប៉ុណ្ណោះ ពោល គឺ​នៅ​ក្នុង​មួយ​ថ្ងៃ​ពលរដ្ឋ​ម្នាក់​រក​ចំណូល​បាន​ត្រឹមតែ​ជាង​១​ដុល្លារ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ប្រទេស​ដែល​ជាប់​លំដាប់ថ្នាក់​ជា​ប្រទេស​ក្រីក្រ​បំផុត​ទី​ពីរ គឺ​ប្រទេស ប៊ូ​រុន​ឌី ដែល​ជា​ប្រទេស​មួយ ស្ថិត​នៅ​ក្នុង​ទ្វីបអាហ្វ្រិក​ដែរ ។ ប្រទេស​នេះ មាន​ប្រជាជន​ប្រមាណ​ជា​ជិត ១៣​លាន​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រាក់​ចំណូល​របស់​ពួក​គេ គឺ​អាច​រកបាន​ត្រឹមតែ​៩១៦​ដុល្លារ​តែ​ប៉ុណ្ណោះ ។

ប្រទេស​ក្រីក្រ​បំផុត​ទី​៣ គឺ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​មាន​ប្រជាពលរដ្ឋ​សរុប ត្រឹមតែ​៥,៥ លាន​នាក់​ប៉ុណ្ណោះ ។ ប្រទេស​នេះ ក៏​ជា​ប្រទេស​ដែល​ហែកហួរ ដោយ​សង្គ្រាមស៊ីវិល និង​ស្ថិត​នៅ​ព័ទ្ធ​ជុំវិញ​ដោយ​ប្រទេស​ក្រីក្រ​ដូច​គ្នា នៅ​ក្នុង​ទ្វីបអាហ្វ្រិក ។ នៅ​ក្នុង​មួយ​ឆ្នាំ​ពលរដ្ឋ​ម្នាក់​ៗ អាច​រក​ប្រាក់​ចំណូល​សរុប​ប្រចាំឆ្នាំ​បាន​ប្រមាណ​ជា​១.១២៣​ដុល្លារ​ដែរ ។

ប្រទេស​ក្រីក្រ​បំផុត​ទី​៤ គឺ​ប្រទេស​សាធារណរដ្ឋ

ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​ជា​ប្រទេស​ធំ​មួយ នៅ​អាហ្វ្រិក ដែល​មាន​ប្រជាពលរដ្ឋ​ដល់​ទៅ​១០៥ លាន​នាក់ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​ប្រជាជន​នៅ​ក្នុង​ប្រទេស​នេះ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​ត្រឹមតែ​១.៥៥២ ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​ម្នាក់ ។ ប្រទេស​នេះ​សព្វថ្ងៃ​អាច​ចាត់​ទុក​ថា ជា​បងធំ​មួយ​នៅ​ក្នុង​តំបន់ ។

ប្រទេស​ក្រី​ក្រង​បំផុត​ទី​៥ នៅ​លើ​ពិភពលោក​នោះ

ប្រទេស​មូ​ហ្សំ​ប៊ិក មា​នទី​តាំងនៅ​អាហ្វ្រិក​ភាគ​និរតី ។ ប្រទេស​នេះ មាន​ប្រជាជន​សរុប​៣៤ លាន​នាក់ ប៉ុន្តែ​កម្រិត​ប្រាក់​ចំណូល​វិញ គឺ​នៅ​ក្នុង​រង្វង់​១.៦៤៩ ដុល្លារ ក្នុង​មួយ​ឆ្នាំក្នុង​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ