ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី​៖ ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​បើកទ្វារ​រង់ចាំ​សា​ធារណជន​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៥​ថ្ងៃ

44 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ភូមិ​ហ្វ្រ​ង់កូ​ហ្វូ​នី បាន​បើកទ្វារ​ជូន​សាធារណជន​ចូល​ទស្សនា​ដោយ​ឥត​គិតថ្លៃ ហើយ​រំពឹង​ថា នឹងស្វាគមន៍​ភ្ញៀវ​ប្រហែល​១០០.០០០​នាក់ ទាំង​ក្នុង​និង​ក្រៅប្រទេស​កម្ពុជា​មក​ទស្សនា ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ។

លោក​ជំទាវ​កិត្ដិ​បណ្ឌិត អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ទី​៥ ទទួល​បន្ទុក​ព្រឹត្តិការណ៍​អម​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ក្នុង​ពិធី​បើក​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (Francophonie Village) បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៦ ថា ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​នេះ មាន​សមាសភាព​សំខាន់​ៗ​មួយ​ចំនួន​៖

ទី​១-​ពន្លា​ចំនួន​៧៣ តំណាង​ឱ្យ​បណ្តា​ប្រទេស និង​ដៃគូ​ហ្វ្រ​ង់​កូ​ហ្វូ​នី ផ្តល់​ឱកាស​ឱ្យ​ភ្ញៀវ​បាន​ស្វែង​យល់​ពី​វប្បធម៌ និង​ប្រពៃណី​ដ៏​ចម្រុះ​នៃ​សហគមន៍​របស់​យើង​។
ទី​២-​ពន្លា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បង្ហាញ​ពី​បេតិកភណ្ឌ​ដ៏​សម្បូរ​បែប សក្តានុពល​ទេសចរណ៍ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម ដែល​សម្រេច​បាន​តាម​រយៈ​សុខ​សន្តិភាព និង​ស្ថិរភាព​។
ទី​៣-​ពន្លា OIF បង្ហាញ​ពី​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​ទស្សនវិស័យ​អនាគត​របស់​ខ្លួន ។
ទី​៤-​ស្តង់​ពិព័រណ៍​ចំនួន​១៣០ ដាក់​បង្ហាញ​ពី​ជំនាញ ផលិតផល និង​គំនិត​ផ្តួចផ្តើម​របស់​ស្ថាប័ន អាជីវកម្ម សិប្បករ និង​ដៃគូ​របស់​យើង​។

ទី​៥-​ភូមិ​សម្ភារៈ​ម្ហូបអាហារ ដែល​មាន​ចំនួន​៣០​ស្តង់ នឹង​នាំ​អ្នក​ទស្សនា​ធ្វើ​ដំណើរ​កម្សាន្ត​ផ្នែក​អាហារ​សាស្ត្រ តាម​រយៈ​រសជាតិ​ផ្សេង​ៗ​គ្នា​នៃ​ពិភពលោក​និយាយ​ភាសា​បារាំង​។
ទី​៦-​ទន្ទឹម​នឹង​នេះ កិច្ចប្រជុំ​តុមូល​ចំនួន ៣០ និង​ការ​សម្តែង​សិល្បៈ និង​វប្បធម៌​ចំនួន ៥០ នឹង​ផ្តល់​ឱកាស​សម្រាប់​ការ​ចែករំលែក​បទ​ពិសោធន៍ ការ​ជំរុញ​កិច្ច​សន្ទនា និង​ការ​ស្វែងរក​ទេព​កោស ល្យ​របស់​សហគមន៍​ហ្វ្រ​ង់​កូ​ហ្វូ​នី​។

ក្រៅពី​សកម្មភាព​ទាំងនេះ មហិច្ឆតា​របស់​យើង គឺ​ធ្វើ​ឱ្យ​ភូមិ​មួយ​នេះ​ក្លាយជា​រោង​ប្រជុំ​ដ៏​រស់​រវើក​ដែល​វប្បធម៌​ជួប​គ្នា គំនិត​បង្កើត​ថ្មី​រីក​ចម្រើន និង​ឱកាស​ថ្មី​ៗ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ចាប់ផ្តើម​បង្កើត​ជា​រូបរាង​ឡើង ។ លោក​ជំទាវ​បណ្ឌិត​បាន​លើក​ឡើង​ថា ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី លើក​ទី​២០ គឺ​«​ការ​វិនិយោគ​លើ​សន្តិភាព​ឡើង​វិញ ដើម្បី​ភាព​រុងរឿង​រួម និង​ស្ថិរភាព​យូរអង្វែង​» គឺ​មាន​អត្ថន័យ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​។

លោក​ជំទាវ​បណ្ឌិត​បាន​បញ្ជាក់​ថា «​ដោយ​បាន​ឆ្លងកាត់​ការ​ឈឺចាប់​យ៉ាង​ជ្រាលជ្រៅ​ពីសង្គ្រាម និង​ជម្លោះ ប្រទេស​របស់​យើង​យល់​ច្បាស់​ជាង​អ្នក​ដទៃ អំពី​សារៈសំខាន់​ដ៏​វិសេសវិសាល​នៃ​សន្តិភាព ។ សន្តិភាព គឺជា​គ្រឹះ​ដ៏​ពិតប្រាកដ​ដែល​ស្ថិរភាព​ការ​អភិវឌ្ឍ និង​ការ​ផ្សារ​ភ្ជាប់​របស់​យើង​ទៅ​កាន់​ពិភពលោក​ខាងក្រៅ​ត្រូវ​បាន​កសាង​ឡើង​។

តាម​រយៈ​ការ​ស្តារ​សន្តិភាព​ឡើង​វិញ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​ស្វាគមន៍​គ្រួសារ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ដោយ​មោទនភាព​នា​ថ្ងៃនេះ និង​ចែករំលែក​ជាមួយ​សមាជិក​ទាំងអស់​នូវ​សមិទ្ធផល បច្ចេកទេស មហិច្ឆតា និង​ទំនុកចិត្ត​របស់​យើង​ចំពោះ​អនាគត​ដ៏​ភ្លឺ
ស្វាង​» ៕