ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មានផ្ទៃពោះ មិនគួរបរិភោគនំចំណីទាំង៣​ប្រភេទ​នេះ​​ច្រើន​ឡើយ

2 ថ្ងៃ មុន

ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនគួរបរិភោគនំចំណីទាំងនេះច្រើនឡើយ ព្រោះអាចធ្វើឲ្យ

ក្នុងពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនគួរបរិភោគនំចំណីទាំងនេះច្រើនឡើយ ព្រោះអាចធ្វើឲ្យគ្រោះថ្នាក់ខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?

អ្នកម្តាយមិនគួរញ៉ាំនំដំឡូងកញ្ចប់ច្រើនឡើយ ព្រោះមិនត្រឹមតែធ្វើឲ្យអ្នកម្តាយងាយធាត់ទេ ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃងាយធំខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយអាចប្រឈមនឹងគ្រោះថ្នាក់ក្នុងពេលសម្រាលកូន។

ស្ត្រីមានផ្ទៃពោះ មិនគួរញ៉ាំពោតលីងតាមរោងកុនច្រើនឡើយ ព្រោះចំណីមួយនេះ អាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រាសាទរបស់អ្នកម្តាយ។ ជាពិសេស ក៏អាចធ្វើឲ្យកូនក្នុងផ្ទៃមិនឆ្លាតដែរ។ ដូចនេះ អ្នកម្តាយមិនគួរបរិភោគនោះទេ។

អ្នកម្តាយក៏មិនគួរបរិភោគមីកញ្ចប់ ឬមីកំប៉ុងច្រើនដែរ ព្រោះក្នុងនោះផ្ទុកសារធាតុចិញ្ចឹមទាបណាស់ ថែមទាំងមានផ្ទុកសារធាតុខ្លាញ់ខ្ពស់ ដោយធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។ ដូចនេះ អ្នកម្តាយមិនគួរព្រោះតែចង់ស្រួល ហើយញ៉ាំតែមីកញ្ចប់ទាំងនេះឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ