ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យ TYDA ជួយសង្គ្រោះវីរកងទ័ពម្នាក់ឱ្យដើរបានធម្មតាវិញ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វីរ​កងទ័ព​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ប្រកាស​នា​រសៀល​ទី​០៤ ខែមករា​នេះ ។…

រាជធានី​ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វីរ​កងទ័ព​កម្ពុជា ។ នេះ​បើ​យោង​តាម​ផេ​ក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ប្រកាស​នា​រសៀល​ទី​០៤ ខែមករា​នេះ ។

ដោយ​ក្តី​មេត្តាករុណា​ដ៏​ខ្ពង់ខ្ពស់​បំផុត «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​» បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) នាំ​វីរ​កងទ័ព​ឈ្មោះ «​ហ៊ុន ហឿ​ន​» អាយុ ៥០​ឆ្នាំ ជា​កងទ័ព​ជួរ​មុខ​ប្រចាំ​ទិស​ភ្នំ​ទ្រព្យ មក​ទទួល​ការ​ព្យាបាល​ដោយ​ការ​វះកាត់ នៅ​មន្ទីរពេទ្យ​ក្តី​សង្ឃឹម​នៃ​យេ​រេ​មា (JH) ។

វីរ​កងទ័ព​មាន​បញ្ហា​ឈឺចង្កេះ​ខ្លាំង ចាក់​មក​ជើង​ខាងស្តាំ ដើរ​មិន​រួច បន្ទាប់​ពី​លោកពូ បាន​លី​គ្រាប់​ធុន​ធំ​ដើម្បី​ប្រយុទ្ធ​ជាមួយ​ការពារ​ទឹកដី ។ លោកពូ បាន​ទទួល​ការ​វះកាត់​បញ្ហា​លៀន​ទ្រនាប់​ឆ្អឹង​ចង្កេះ ដោយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត «​ស៊ឹ​ម សុខ​ចាន់​» នៅ​មន្ទីរពេទ្យ​ក្តី​សង្ឃឹម​នៃ​យេ​រេ​មា (JH) កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦ ។

ជា​លទ្ធផល​ល្អ ក្រោយ​ការ​វះកាត់ បញ្ហា​ឈឺចង្កេះ ចាក់​មក​ជើង​ខាងស្តាំ​បាន​បាត់​ទាំងស្រុង ព្រមទាំង​លោកពូ​អាច​ងើប​ដើរ​ដោយ​ប្រក្រតី​វិញ ។

ជាង​នេះ​បន្ថែម​ទៀត វីរ​កងទ័ព និង​ក្រុម​គ្រួសារ សូម​គោរព​អរគុណ និង​គោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន «​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​» និង «​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី​» ដែល​លោក​ទាំង​ពីរ​តែងតែ​គិតគូ​ដល់​សុខទុក្ខ​លោកពូ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងអស់ ។ លោកពូ និង​ក្រុម​គ្រួសារ​ថែម​ទាំង​អរគុណ​សម្រាប់​ការ​យកចិត្តទុកដាក់​ព្យាបាល​យ៉ាង​ល្អ​របស់​ក្រុម​គ្រូពេទ្យ​ឯកទេស​ផង​ដែរ ។

សូម​បញ្ជាក់​ថា រាល់​ការ​ចំណាយ​ទាំងអស់​ក្នុង​ការ​ព្យាបាល ថ្លៃ​អាហារ​ប្រចាំ​ថ្ងៃ និង​ថ្លៃ​ធ្វើ​ដំណើរ ត្រូវ​បាន​ទំនុកបម្រុង​ដ៏​ខ្ពង់ខ្ពស់​បំផុត​ដោយ «​សម្តេច​ធិ​បតី​» និង «​លោក​ជំទាវ​បណ្ឌិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ