បន្ទាយមានជ័យ ៖ ផលប៉ះពាល់នៃសង្គ្រាមនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងសកម្មភាពរំលោភច្បាប់យ៉ាងកំរោល នៃការរាយបន្លាលួស និងកុងតឺន័រ របស់ទាហានឈ្លានពានថៃ ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានផ្សាយនាថ្ងៃរសៀលទី០៤ ខែមករា ឆ្នាំ២០២៦ ។
ទិដ្ឋភាពផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ទាហានថៃ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងសកម្មភាពរំលោភច្បាប់អន្តរជាតិយ៉ាងកំរោល ដោយការព័ទ្ធយកភូមិតាមរយៈការរាយបន្លាលួស និងដាក់សំបកកុងតឺន័រ ។
សកម្មភាពនេះ គឺជាការបំពានលើបូរណភាពទឹកដីកម្ពុជា បំពានកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។
ជាមួយគ្នានេះ កម្ពុជាក៏មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត ៕





ចែករំលែកព័តមាននេះ