ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្ដាយ ! ត្រឡប់ទៅមើលផ្ទះវិញ ទ្រព្យសម្បត្តិត្រូវបានទាហានថៃលួចយកអស់

1 ថ្ងៃ មុន

ខេត្តឧត្តរមានជ័យ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ នៅ​ខេត្តឧត្តរមានជ័យ ពលរដ្ឋ​ខ្មែរ​បាន​ទៅ​ពិនិត្យ​ផ្ទះសំបែង​របស់​ខ្លួន ដែល​ទាហាន​ថៃ​ប្រើ​កម្លាំង​ចូល​គ្រប់គ្រង​ក្នុង​ទឹកដី​ខ្មែរ​ហួស​ព្រំដែន​ជាក់ស្ដែង ។

ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា នៅ​ពេល​កម្លាំងយោធា​ថៃ បាន​មក​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​បាន​លើកដៃ​សំពះ​សុំ​ចូល​យក​សម្ភារ​ចាំបាច់​មួយ​ចំនួន ។ យោធា​ថៃ​ប្រដាប់​ដោយ​អាវុធ បាន​ហាម​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​បើករថយន្ត​ចូល​ដឹក​សម្ភារ​ទេ និង​បាន​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ជា​បុរស​ចេញ មុន​នឹង​អនុញ្ញាត​ឱ្យ​ស្ត្រី​ខ្មែរ​ជា​ម្ចាស់ផ្ទះ​ចូល​យក​សម្ភារ​សេសសល់​បាន​បន្តិចបន្តួច​…​។ ពលរដ្ឋ​ម្ចាស់ផ្ទះ អះអាង​ថា ទ្រព្យសម្បត្តិ​មាន​តម្លៃ និង​សម្ភារ​ប្រើប្រាស់​ភាគច្រើន​ត្រូវ​បាន​ទាហាន​ថៃ​គាស់​លួច​យក​ទៅ​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ