ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​បិទ​សាលារៀន​ជាង​៤​ពាន់កន្លែង ចំ​ពេល​មាន​វិប.ត្តិ​អត្រាកំណើត

1 ថ្ងៃ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ទិន្នន័យ​កាលពី​ពេល​ថ្មី​ៗ បាន​បង្ហាញ​ថា សាលា​បឋម​សិក្សា មធ្យមសិក្សា ព្រមទាំង​វិទ្យាល័យ​ជាង ៤ ០០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង…

ទីក្រុង​សេ​អ៊ូ​ល ៖ ទិន្នន័យ​កាលពី​ពេល​ថ្មី​ៗ បាន​បង្ហាញ​ថា សាលា​បឋម​សិក្សា មធ្យមសិក្សា ព្រមទាំង​វិទ្យាល័យ​ជាង ៤ ០០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង ត្រូវ​បាន​បិទទ្វារ ខណៈ​ដែល​ចំនួន​សិស្ស​របស់​ប្រទេស​នៅ​អាស៊ី​បូព៌ា​មួយ​នេះ កំពុង​តែ​ថយ​ចុះ​។ នេះ​បើ​តាម​ប្រភព​ពី Korea Times និង South China Morning Post ចេញផ្សាយ​។

យោង​តាម​តួលេខ​ចុង​ក្រោយ​របស់​ក្រសួង​អប់រំ​កូរ៉េ​ខាងត្បូង កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​លោកស្រី Jin Sun-mee តំណាង​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​កូរ៉េ (DPK) ដែល​កំពុង​កាន់​អំណាច បាន​បង្ហាញ​ថា សាលា​ចំនួន ៤ ០០៨ កន្លែង ក្រោម​ការិយាល័យ​អប់រំ​តំបន់​ចំនួន ១៧ ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​បិទទ្វារ​រហូត​មក​ដល់​ពេល​នេះ ខណៈ​ដែល​ចំនួន​សិស្ស​នៅ​តែ​បន្ត​ធ្លាក់​ចុះ​។

សាលា​បឋម​សិក្សា​មាន​ចំនួន​ភាគច្រើន​នៃ​ការ​បិទទ្វារ ដោយ ៣ ៦៧៤ កន្លែង​បាន​បិទ​ជា​អចិន្ត្រៃយ៍ បើ​ធៀប​នឹង​សាលា​មធ្យមសិក្សា​ចំនួន ២៦៤ កន្លែង និង​វិទ្យាល័យ​ចំនួន ៧០ កន្លែង​។ នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មកនេះ សាលា​ចំនួន ១៥៨ កន្លែង​បាន​បិទទ្វារ ហើយ​សាលា​បន្ថែមចំនួន ១០៧ កន្លែង​ទៀត ត្រូវ​បាន​រំពឹង​ថា​នឹង​បិទទ្វារ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ​។

អត្រាកំណើត​ប្រទេស​កូរ៉េ​ខាងត្បូង ស្ថិត​នៅ​កម្រិត​ទាប​បំផុត​នៅ​លើ​ពិភពលោក​។ យោង​តាម​ស្ថិតិ​កូរ៉េ​ខាងត្បូង (KOSTAT) ដែល​ជាទី​ភ្នាក់ងារ​ស្ថិតិ​ផ្លូវការ​របស់​ប្រទេស​នេះ អត្រា​មានកូន​សរុប​របស់​កូរ៉េ​ខាងត្បូង​សម្រាប់​ឆ្នាំ ២០២៤ គឺ ០,៧៤៨ ដែល​ទាប​ជាង ២,១ ដែល​ត្រូវការ​ចាំបាច់​។

ល្បឿន​នៃ​ការ​បិទ​សាលារៀន​ក៏​បង្ហាញ​ផង​ដែរ​ថា ការ​ថយ​ចុះ​នៃ​ចំនួន​សិស្ស​ចូល​រៀន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​នៅ​ក្នុង​តំបន់​ខេត្ត​ជា​ជាង​នៅ​តំបន់​ទីក្រុង​។ ចំនួន​សាលា​បិទទ្វារ​ច្រើន​ជាងគេ​ស្ថិត​នៅ​ក្នុង​ខេត្ត​ចុ​ល​ឡា​ភាគ​ខាងជើង (North Jeolla) ចំនួន ១៦ សាលា​។ បន្ទាប់​មក​ខេត្ត​ចុ​ល​ឡា​ភាគ​ខាងត្បូង (South Jeolla) ចំនួន ១៥ សាលា​, ខេត្ត​ក្យុ​ង​គី (Gyeonggi) ចំនួន ១២ សាលា និង​ខេត្ត​ឈុ​ង​ឆុង​ភាគ​ខាងត្បូង (South Chungcheong) ចំនួន ១១ សាលា​។

បើ​តាម​ទស្សនវិស័យ​ប្រជាសាស្ត្រ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បង្ហាញ​ថា ការ​ធ្លាក់​ចុះ​នេះ នឹង​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ