ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អស់​មីន​តែ​នៅ​តែ​មាន​អ្នក​ស្លា.ប់​និង​របួស​៖ ហេតុ​អ្វី?

2 ថ្ងៃ មុន
  • ភ្នំពេញ

​មក​ដល់​ពេល​នេះ​ មាន​ខេត្ត​មួយ​ចំនួន​បាន​ប្រកាស​ជា​ខេត្ត​ដែល​អស់​មីន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​អ្នក​ដែល​ស្លាប់​និង​របួស ​ដោយសារ​តែ​ការ​ផ្ទុះ​សំណល់​សង្គ្រាម​ជា​បន្តបន្ទាប់ ទើប​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ចេញ​ពន្យល់ ។ លោក ហេង រតនា…

​មក​ដល់​ពេល​នេះ​ មាន​ខេត្ត​មួយ​ចំនួន​បាន​ប្រកាស​ជា​ខេត្ត​ដែល​អស់​មីន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ក៏​នៅ​តែ​មាន​អ្នក​ដែល​ស្លាប់​និង​របួស ​ដោយសារ​តែ​ការ​ផ្ទុះ​សំណល់​សង្គ្រាម​ជា​បន្តបន្ទាប់ ទើប​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ចេញ​ពន្យល់ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៤​តាម​បណ្តាញ​សង្គម​របស់​លោក​ថា ប៉ុន្មាន​ថ្ងៃនេះ​សាធារណៈជន ប្រជា​ពល​ដ្ឋ និងមន្ត្រីរាជការ មាន​ជជែក​ដេញដោល​និង​វាយប្រហារ​ថា ការ​ប្រកាស​ថា​ «​ជា​ខេត្ត​អស់​មីន​» ហេតុ​អ្វី​បានជា​គ្រាប់​មីន​នៅ​តែ​មាន​ និង​សម្លាប់​ប្រជាជន​ទៀត?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហេង រតនា បាន​បញ្ជាក់​ថា «ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ជម្រាប​ជូន​ជ្រាប​ថា​៖ ការ​ប្រកាស​ថា ភូមិ ឃុំ ស្រុក ខេត្ត​អស់​មីន គឺ​សំដៅ​អស់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ (anti personnel landmines) ស្ថិត​ក្រោម​អនុសញ្ញា​មីន​អន្តរជាតិ​អូ​តា​វ៉ា​ និង​នៅ​តាម​គ្រប់​ទីតាំង​ភូមិសាស្ត្រ​ដែល​បានដឹង​ដោយ​មាន​កំណត់​ត្រា​ក្នុង​ទិន្នន័យ​ជាតិ​តែ​ប៉ុណ្ណោះ​»។

លោក​បាន​បញ្ជាក់​បន្ត​ថា ការ​ប្រកាស​នេះ មាន​ន័យ​ថា គ្រាប់​មីនតោន គ្រាប់បែក​ចង្កោម គ្រាប់​ទម្លាក់​ពី​យន្តហោះ និងគ្រាប់​មិន​ទាន់​ផ្ទុះ​សំណល់​សង្គ្រាម​គ្រប់​ប្រភេទ​ជា​សំណល់​សង្គ្រាម មិន​ស្ថិត​ក្នុង​និយម​ន័យ​ភូមិ​ឃុំ​ស្រុក​ខេត្ត​អស់​មីន​នោះ​ទេ ហើយ​សូ​ម្បី​តែ​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ដែល​ស្ថិត​នៅ​រ៉ា​យ​ប៉ាយ​ដោយ​គ្មាន​ព័ត៌មាន​ និង​កំណត់​ត្រា​ក្នុង​ប្រ​ព​ន្ធ័​ទិន្នន័យ​ជាតិ​នោះ​ក៏​គ្មាន​ក្នុង​យុទ្ធសាស្ត្រ​ប្រកាស​អស់​មីន​នេះ​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៤​ថ្មី​ៗ​នេះ មាន​ករណី​ផ្ទុះ​គ្រាប់​មីនតោន នៅ​ភូមិ ត្រពាំង​រំ​សែង ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បណ្តាល​ឱ្យ​បុរស អាយុ​៦៦​ឆ្នាំ​ម្នាក់​ស្លាប់​ដោយ​ខ្ទេច​សាកសព​ទាំងស្រុង​។ គ្រោះថ្នាក់​ផ្ទុះ​គ្រាប់​មីនតោន​នេះ​បង្ក​ឡើង​នៅ​ពេល​រូប​គាត់​ជីករណ្តៅ​បោះបង្គោល​របង​ព្រំ​ដីចម្ការ​របស់​គាត់ ។


លោក​បាន​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​អង្គភាព​ស៊ី​ម៉ាក់​បាន​រក​ឃើញ​ថា​ជា​គ្រាប់​មីន​ប្រឆាំង​យានយន្ត​ប្រភេទ​T46 សំណល់​ពី​សង្គ្រាម តំបន់​នេះ​ជា​ផ្លូវ​ចាស់​និង​ជា​ខ្សែរ​កប់​គ្រាប់​មីន​និង​គ្រាប់បែក​ចង្កោម​ទម្លាក់​ពី​យន្តហោះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ