ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មិន​ស្គាល់​មុខ​សម្រាលកូន​រួច​ទុក​ចោល​លើ​ជាន់​ទី​១​ផ្ទះល្វែង​ហើយ​គេចខ្លួន​បាត់

8 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​មុខ​ម្នាក់​ក្រោយ​សម្រាល​បានកូន​ប្រុស​ម្នាក់ រួច​ក៏​ទុក​ចោល​ក្បែរ​ស៊ីទែន​ទឹកលើ​ជាន់​ទី​១​នៃ​ផ្ទះល្វែង​មួ​កន្លែង រួច​ក៏​បាន​គេចខ្លួន​ទៅ​បាត់ ដោយ​ពុំ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​រូប​នោះ​បាន​ជ្រុលជ្រួស​ខ្លួន​ជាមួយ​សង្សារ ។ រហូត​មាន​ផ្ទៃពោះ ហើយ​ត្រូវ​បាន​សង្សារ​ដោះដៃ​ចោល…

រាជធានីភ្នំពេញ ៖ ស្ត្រី​មិន​ស្គាល់​មុខ​ម្នាក់​ក្រោយ​សម្រាល​បានកូន​ប្រុស​ម្នាក់ រួច​ក៏​ទុក​ចោល​ក្បែរ​
ស៊ីទែន​ទឹកលើ​ជាន់​ទី​១​នៃ​ផ្ទះល្វែង​មួ​កន្លែង រួច​ក៏​បាន​គេចខ្លួន​ទៅ​បាត់ ដោយ​ពុំ​ដឹង​ថា ស្ត្រី​ជា​ម្ដាយ​រូប​នោះ​បាន​ជ្រុលជ្រួស​ខ្លួន​ជាមួយ​សង្សារ ។ រហូត​មាន​ផ្ទៃពោះ ហើយ​ត្រូវ​បាន​សង្សារ​ដោះដៃ​ចោល ឬក៏​មាន​ប្ដី​ដែរ ​ប៉ុន្តែ​ត្រូវ​ប្ដី​បោះបង់​ចោល​នោះ​ទេ ទើប​នាង​ដាច់​ចិត្ត​ទុក​កូន​ចោល​បែប​នេះ ។

ក្រោយមក​ ទារក​នោះ​ត្រូវ​បាន​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់ ឡើង​ទៅ​លេង​នៅ​លើ​ជាន់​ទី​១​ផ្ទះល្វែង​ខាងលើ​នោះ​ប្រទះ​ឃើញ ក៏​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​នាំ​គ្នា​ទៅ​មើល ។ ភ្លាម​ៗ​នោះ​ ដោសារ​តែ​ការ​អាណិតអាសូរ​ខ្លាំង​ពេក ណាមួយ​ឃើញ​ទារក​នោះ​ស្អាត ហើយ​កំពុង​តែ​ចង់បាន​កូនប្រុស​ម្នាក់​ផង​នោះ ។ ទើប​ស្ត្រី​ម្នាក់បាន​យក​ទារក​នេះ​ទៅ​លាង​សម្អាត​រួច​នាំ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បន្ទាប់​មក​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត​របស់​ខ្លួន​តែ​ម្ដង ។

ទារក​ខាងលើ​ ត្រូវ​បាន​ត្រូវ​បាន​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​លើ​ជាន់​ទី​១​ផ្ទះល្វែង ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ឪពុក​ម្ដាយ​របស់​ទារក​នោះ ពុំ​ដឹង​ថា​ជា​នរណា​នោះ​ទេ ហើយ​បើ​តាម​គ្រូពេទ្យ​បាន​អះអាង​ថា ទារក​នេះ​ទើបតែ​កើត​ប៉ុណ្ណោះ ហើយ​មាន​សុខភាព​ល្អជា​ធម្មតា​ទេ ។

អ្នក​ភូមិ​ខាងលើ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ដែល​ទទួលយក​ទារក​នេះ​ទៅ​ចិញ្ចឹម​នោះ​ឈ្មោះ​ភាព ស្រី​នាង អាយុ​២៦​ឆ្នាំ មាន​មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ នាង​មាន​ប្ដី​និង​កូនស្រី​១ ហើយ​ក៏​ចង់បាន​កូនប្រុស​ម្នាក់​ផង​ដែរ ។ នៅ​វេលា​ព្រឹក​ថ្ងៃ​កើត​ខាងលើ​ក្មេង​ប្រុស​អាយុ​ជាង​១០​ឆ្នាំ​ម្នាក់​បាន​ឡើង​ទៅ​លេង​លើ​ជាន់​ទី​១​ផ្ទះល្វែង​នោះ ហើយ​ក៏​ប្រទះ​ឃើញ​ទារក​ម្នាក់​មាន​សារុង​រុំ​ខ្លួន​ជិត ស្ថិត​នៅ​ក្បែរ​ស៊ីទែន​ទឹក​១ ក៏​បាន​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នាំ​គ្នា​ទៅ​មើល ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាប់​ជួន​ពេល​នោះ​ឃើញ​ទារក​ខាងលើ​គួរ​ឲ្យ​អាណិត ហើយ​ថ្លោស សម្បុរ ស ស្អាត​គួរ​ឲ្យ​ស្រលាញ់​ផង​នោះ ទើប​ស្ត្រី​ខាងលើ​យក​ទៅ​លាង​សម្អាត​ឈាម និង​នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ ព្រម​ទាំ​ទទួលយក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​កូនបង្កើត​របស់​ខ្លួន​តែ​ម្ដង ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ