ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រែកជីក​៖ កាំ​ជ្រួចនឹង​ត្រូវ​បា.ញ់​ទូ​ទាំង​ប្រទេស​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៥ សីហា

2 ខែ មុន
  • ភ្នំពេញ

នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ទូ​ទាំង​ប្រទេស​នៅ​វេលា​ម៉ោង​៧​យប រដ្ឋបាល​រាជធានី​ខេត្ត​ទាំង​២៥​នឹង​បាញ​កាំ​ជ្រួច​ព្រម​ៗ​គ្នា ​ដើម្បី​អបអរ​ពិធី​បើក​ការដ្ឋាន​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។ តាម​សារាចរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា…

នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២៤ នៅ​ទូ​ទាំង​ប្រទេស​នៅ​វេលា​ម៉ោង​៧​យប រដ្ឋបាល​រាជធានី​ខេត្ត​ទាំង​២៥​នឹង​បាញ​កាំ​ជ្រួច​ព្រម​ៗ​គ្នា ​ដើម្បី​អបអរ​ពិធី​បើក​ការដ្ឋាន​កសាង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ។

តាម​សារាចរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៤ បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ បាន​ចេញ​សារាចរ​ឲ្យ​គ្រប់​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​រៀបចំ​ទីកន្លែង​ឱ្យ​បាន​សមរម្យ សម្រាប់​រៀបចំ​ពិធី​អបអរសាទរ ដោយរៀបចំ​ឱ្យ​មានការ​អុជ​កាំជ្រួច នា​វេលា​ម៉ោង​១៩:០០(៧)​នាទី​យប់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ពេល​ព្រឹក​គ្រប់​ក្រសួង ស្ថាប័ន ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ គ្រឹះស្ថានសាធារណៈ​និង​ឯកជន ព្រមទាំង ជនរួមជាតិ​គ្រប់​រូប​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា សូម​រួម​គ្នា​ធ្វើការ​វាយគង ជួង រគាំង ទូងស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នា​វេលា​ម៉ោង​៩:០៩​នាទី​ព្រឹក នៅ​គ្រប់​ទីកន្លែង សាធារណៈ​សំខាន់​ៗ ទីស្តីការក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ អង្គភាព​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់​ទី​វត្ត​អារាម មណ្ឌល​វិបស្សនា អាស្រម សាលា​បុណ្យ វិហារ​សាសនា ស្នាក់​ការ ស៊ូ​រ៉ាវ សាលារៀន​រដ្ឋ​និង​ឯកជន និង​ទីប្រជុំ​សហគមន៍ ឱ្យ​បាន​កុះករ ក្លៀវក្លា និង​អធិកអធម ជាទី​មោ​ទ​នៈ​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ គឺជា​គំនិត​ផ្តួចផ្តើម​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​និង​កំពុង​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដើម្បី​បន្សល់ ទុកជា​កេរ​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​រាប់​ពាន់​ឆ្នាំ​តទៅ​មុខ​។

គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ផ្តល់​ផលប្រយោជន៍​ដ៏​មហាសាល​ដល់​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា ពង្រីក​កា​រត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន ពហុ​មធ្យោបាយ ចំណេញ​ចម្ងាយ​ផ្លូវ ពេលវេលា និង​ថ្លៃ​ដឹក​ជញ្ជូន​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ត្រង់​ទៅ​សមុទ្រ បង្កើន​វិសាលភាព​នៃ​ប្រព័ន្ធ​ស្រោចស្រព និង​រំដោះ​ទឹកជំនន់ ជួយ​ពង្រីក​និង​បង្កើន​ផលិតភាព​នៃ​ការ​ដាំ​ដុះ​នៅ​ភាគ​និរតី ទទួល​បាន​ផល​ពី​ការ​នេសាទ​និង​ពី​វារីវប្បកម្ម ព្រមទាំង​ជំរុញ​វិស័យ​ទេសចរណ៍ និង​វិនិយោគ ជា​ពិសេស​ការ​បង្កើត តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម និង​ការ​កែ​ច្នៃ​នាំ​ចេញ​។

ទន្ទឹម​នេះ គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ នឹង​ជួយ ឱ្យ​កម្ពុជា​ពង្រឹង​នូវ​ឯករាជ្យ​ភាព​ខាង​នយោ បាយ​លើ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ហើយនឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់ បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​រំហូរ​ទឹកទន្លេ​មេគង្គ​ឡើយ​។ ការ​គាំទ្រ​និង​សាទរ​យ៉ាង​ក្លៀវក្លា​បំផុត​ពី​ប្រជាពលរដ្ឋ​ខ្មែរ រាប់​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស និង​នៅ​ក្រៅប្រទេស ចំពោះ​គម្រោង​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ដែល​ជា «​គម្រោង របស់​ខ្មែរ​ទាំងអស់​គ្នា ដោយ​ខ្មែរ និង​ដើម្បី​ខ្មែរ​គ្រប់​រូប​» បាន​ក្លាយជា​ចលនា​ជាតិ​ដ៏​ខ្លាំងក្លា​ចង​បាច់​សាមគ្គី​និង មនសិការ​ជាតិខ្មែរ​ទាំងមូល​ដ៏​រឹង​មាំ ក្រោម​ម្លប់​នៃ​សន្តិភាព​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ