ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ និងរន្ទះបានបា.ញ់ចំស្តុបចុងកៅស៊ូ ក្នុងក្រុងសៀមរាប

20 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​លោក លី វណ្ណៈ អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​ខេត្តសៀមរាប​បាន​អះអាង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤​នេះ…

ខេត្តសៀមរាប ៖ បើ​តាម​ប្រសាសន៍​របស់​លោក លី វណ្ណៈ អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​ខេត្តសៀមរាប​បាន​អះអាង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤​នេះ មាន​ករណី ភ្លៀង ផ្គរ រន្ទះ​បាន​បា​.​ញ់​ប៉ះ​ចំ​ស្តុ​ប​ភ្លើង​នៅ​ចុង​កៅស៊ូ បណ្តាល​ឱ្យ​មិន​ដំណើរការ​បាន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ ចុង​កៅស៊ូ សង្កាត់ ស្ល​ក្រាម ក្រុង​សៀមរាប ។

លោក លី វណ្ណៈ បាន​បញ្ជាក់​ថា នៅ​ក្នុង «​ក្រុម​ផ្តល់​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ផ្តល់​មក​កាន់​រដ្ឋបាល​សាលាខេត្ត​សៀមរាប​» នៅ​ថ្ងៃ​សុក្រ​ទី​៤ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា ម្សិលមិញ​មាន រន្ទះ​បា​.​ញ់​នៅ​ស្តុ​ប​ចុង​កៅស៊ូ ឥឡូវ​មាន​សភាព​មិន​ប្រក្រតី ដូច​ស្តុក​ស្មា​យ​លីង លើក​មុន​ដែរ ។

ចំពោះ​ករណី​ខាងលើ​នេះ លោក លី វណ្ណៈ បាន​បន្ថែម​ទៀត​ថា ក្រុមការងារ​យើង​បាន​ចុះ​ពិនិត្យ​រួចរាល់​ហើយ ករណី​ខាង​សាលា​មិន​អាច​ជួសជុល​បាន​ទេ លុះត្រាតែ​អ្នកបច្ចេកទេស មក​ពី​ភ្នំពេញ​មក​ពិនិត្យ ទើប​អាច​ធ្វើ​បាន និង​ដំណើរការ​ឡើង​វិញ ។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​៨​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤​នេះ ភ្លើងស្តុប នៅ​ចំណុច​ចុង​កៅស៊ូ ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប មិន​ទាន់​បាន​ដំណើរការ​នៅឡើយ​ទេ បន្ទាប់​ពី​មាន​ករណី​រន្ទះ​បា​.​ញ់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ ។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ជ្រាប​ថា ព័ត៌មាន និង​សូម​បើកបរ​ដោយ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​បង្កា​ការ​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ