ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​ដ៏​សំខាន់​ចំពោះ​មនុស្ស មាន​អាយុ​លើស​ពី​៤០​ឆ្នាំ

4 ម៉ោង មុន

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ​ថា សុខភាព គឺជា​ស្ថានភាព​នៃ​ភាព​សុខដុម​រម្យ​បំពេញ​លេញ​តាម​ផ្លូវ​កាយ​, ផ្លូវចិត្ត​, និង​សង្គម មិនមែន​គ្រាន់តែ​ការ​ខ្វះ​ជំងឺ ឬ​ការ​ឈឺចាប់​ទេ ។…

មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ​ថា សុខភាព គឺជា​ស្ថានភាព​នៃ​ភាព​សុខដុម​រម្យ​បំពេញ​លេញ​តាម​ផ្លូវ​កាយ​, ផ្លូវចិត្ត​, និង​សង្គម មិនមែន​គ្រាន់តែ​ការ​ខ្វះ​ជំងឺ ឬ​ការ​ឈឺចាប់​ទេ ។

ចំពោះ​មនុស្ស ២​មុខ ដែល​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​ទៀងទាត់ ៖ ជាតិ​ស្ករ និង​សម្ពាធ​ឈាម ។ ចំណែក​6​មុខ ដែល​ត្រូវ​កាត់​បន្ថយ​ជា​អតិបរមា​មានៈ ជាតិ​ផ្អែម​,​ជាតិ​ប្រៃ​, សាច់ និង​អាហារ​កែ​ច្នៃ , សាច់​ក្រហម​អាំង ដូច​ជា សាច់​គោ , អាហារ​ផលិត​ពី​ទឹកដោះ , អាហារ​ផលិត​ពី​អង្ករ និង​ម្សៅ ។

ចំពោះ​3​ប្រភេទ ដែល​បង្កើន​ការ​ទទួលទានៈ សណ្ដែកបារាំង និង​បន្លែ​បៃតង​, ផ្លែ​ឈើ , គ្រាប់​ធញ្ញជាតិ ។

ចំពោះ​3​យ៉ាង ដែល​ត្រូវ​បំភ្លេច​ចោលៈ អាយុ , អតីតកាល​, ទុក្ខសោក ។

ចំពោះ​4​យ៉ាង​ដែល​ត្រូវ​តែ​មានៈ កល្យាណមិត្ត​, ក្រុម​គ្រួសារ​ដ៏​កក់ក្ដៅ , គំនិត​ជា​វិជ្ជមាន ឬ​សុទិដ្ឋិនិយម , ជម្រក​ដ៏​សុខសាន្ត ។

ចំពោះ​5​យ៉ាង​ដែល​ត្រូវ​រក្សា​សុខភាព​ដោយៈ ទទួលទាន​ឲ្យ​ល្មម​ចៀសវាង​ឆ្អែត​, ញញឹម និង​សើច​ឲ្យ​ច្រើន , ហាត់ប្រាណ​ទៀងទាត់​, បញ្ចុះទម្ងន់ ។

ចំពោះ​7​យ៉ាង ដែល​ត្រូវ​ចៀសវាងៈ រហូត​ដល់​ឃ្លាន​ទើប​ទទួលទាន , រហូត​ដល់​ស្រេក​ទើប​ផឹក , រហូត​ដល់​ងងុយ​ទើប​ដេក​, រហូត​ដល់​អស់កម្លាំង​ទើប​សម្រាក , រហូត​ដល់​ឈឺ​ទើប​ទៅ​ពេទ្យ , រហូត​ដល់​មាន​បញ្ហា​ទើប​រក​ដំណោះស្រាយ , រហូត​ដល់​បាត់បង់​បុណ្យ​ទើប​ចេះ​រាប់អាន​មិត្ត និង​កូនចៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ