ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ភ្លៀង​ធ្លាក់​ខ្លាំង មន្ត្រី​នៅ​ច្រក​ចាំ​យាម​ខេត្តកោះកុង បន្ត​ជួយ​សម្រួល​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ថៃ

3 ម៉ោង មុន

ខេត្តកោះកុង ៖ មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​៩ កក្កដា ២០២៥ ទោះជា​ស្ថានភាព​ធាតុអាកាស​មាន​ភ្លៀង​ច្រើន…

ខេត្តកោះកុង ៖ មន្ត្រី និង​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​៩ កក្កដា ២០២៥ ទោះជា​ស្ថានភាព​ធាតុអាកាស​មាន​ភ្លៀង​ច្រើន ប៉ុន្តែ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់​ព​ន្ធ័ បន្តសកម្មភាព​ជួយ​សម្រួល​ដល់​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពលករ​ខ្មែរ ដែល​វិល​ត្រឡប់​ចូល​មក​ស្រុក​កំណើត​វិញ ក្នុង​ពេល​ដែល​ប្រទេស​ថៃ បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ស្ថាពរ និង​ជា​ឯកតោភាគី ។

បើ​តាម​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម ខេត្តកោះកុង ឲ្យ​ក្រុមការងារ​ព​ត៌​មាន​ដឹង​ថា ជា​រៀងរាល់ថ្ងៃ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពលករ​ខ្មែរ បាន​ចាក​ចេញពី​ប្រទេស​ថៃ វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ជា​បន្តបន្ទាប់ ក្រោម​ការ​ជួយ​សម្រួល​គ្រប់​និ​តិ​វិធី និង​កិច្ច​អន្តរាគមន៍​ផ្សេង​ៗ ដែល​ពលរដ្ឋ​ត្រូវការ ។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ស្ថានភាព​ទូទៅ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង ជាប់​នឹង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ ក្នុង​ស​ប្តា​ហ៍​នេះ មាន​សភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​មានការ​ចេញ ចូល​ខ្លះ ដូច​ជា ការ​ធ្វើ​ដំណើរ​ចេញ ចូល​ទៅ​សិក្សា​របស់​សិស្សានុសិស្ស​ទាំង​សងខាង ចំណែក​អ្នកជំងឺ ដែល​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់ ក៏​អាច​ចេញចូល​ទៅ​កាន់​មន្ទីរពេទ្យ​បាន​ដែរ ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​រដ្ឋបាល​ខេត្តកោះកុង បាន​សហការ​ជាមួយ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ រង់ចាំ​ទទួល​ពលករ​ខ្មែរ រៀបចំ​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ចាំ​ទទួល​ពលករ​ដែល​មាន​បំណង​ចង់​បម្រើ​ការងារ​នៅ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ក្រុង​ខេមរភូមិន្ទ និង​រោងចក្រ​ជេ​ជាំ​ង នៅ​ក្នុងស្រុក​ស្រែអំបិល​ខេត្តកោះកុង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ