ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេរមរតក​ដូនតា! គម្រោង​ជួ​ស​ជុ​ល​ជ្រុង​ឦសាន​បាកាន​អង្គរវត្ត​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុង​ឆ្នាំ២០២៦

1 ថ្ងៃ មុន

ខេត្តសៀមរាប៖ អាជ្ញាធរ​ជាតិ​អប្ស​រា សហការ​ជាមួយ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូ​រ៉េ បាន​និង​កំពុង​ជួសជុ​ល​ជ្រុង​ឦសាន នៃ​រួត​បាកាន​ប្រាសាទអង្គរវត្ត ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ ទៅតាម​ការ​គ្រោងទុ​ក​។ លោ​ក Kim Dongmin…

ខេត្តសៀមរាប៖ អាជ្ញាធរ​ជាតិ​អប្ស​រា សហការ​ជាមួយ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូ​រ៉េ បាន​និង​កំពុង​ជួសជុ​ល​ជ្រុង​ឦសាន នៃ​រួត​បាកាន​ប្រាសាទអង្គរវត្ត ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ ទៅតាម​ការ​គ្រោងទុ​ក​។

លោ​ក Kim Dongmin អ្នកគ្រប់គ្រង​គម្រោងការ​ដ្ឋាន​ជួសជុល នៃ​ទីភ្នាក់ងារ​បេតិកភណ្ឌ​កូរ៉េ បានឱ្យ​ដឹង​ថា​គម្រោង​ជួសជុល​ជ្រុង​ឦសាន​នៃ​រួត​បាកាន បាន​ចាប់ផ្តើម​នៅ២០២៥ បន្ទាប់ពី​ប្រើ​ពេល​មួយឆ្នាំ គឺ​ឆ្នាំ២០២៤ ដើម្បី​ស្រាវជ្រាវ និង​សិក្សា​ពី​បច្ចេកទេស​ដើម្បី​ដំណើរការ​ជួសជុល​។ មន្រ្តី​កូរ៉េ​រូប​នេះ​បញ្ជាក់​ថា គម្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ២០២៦​។

អ្នកគ្រប់គ្រង​គម្រោងការ​ដ្ឋាន​ជួសជុល លោក Kim Dongmin បាន​បង្ហាញ​មោទនភាព​ចំពោះ កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ការ​ជួសជុល​ប្រាសាទអង្គរវត្ត ដែល​ជា​ប្រាសាទ​ដ៏​ស្កឹមស្កៃ និង​ខ្ពង់ខ្ពស់​របស់​ប្រជាជាតិ​កម្ពុ​ជា​។ លោក​រំពឹង​ថា ទៅ​អនាគត​ស្ថាប័ន​កូរ៉េ នឹង​បន្ត​ចូលរួម​លើ​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បន្តបន្ទាប់​ទៀត ក្នុង​ន័យ​ចូលរួម​ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ពិភពលោក​មួយ​នេះ ឱ្យ​កាន់តែ​រឹងមាំ និង​គង់វង្ស​។

លោក ឃាម មុនី មន្រ្តី​បច្ចេកទេស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចូលរួម​ក្នុង​គម្រោង​ជួសជុល​ខាងលើ បាន​លើកឡើង​ថា ស្ថានភាព​ខឿន​ថ្​ម និង​ជណ្ដើរ​ជ្រុង​ឦសាន មុន​ពេល​ជួសជុល មានការ​ញែក និង​រហែក ដែល​មើលទៅ​មាន​ហានិភ័យ​ខ្ពស់​គួរ​ឱ្យ​បារម្ភ​ជា​ខ្លាំង​។ ចំពោះ​បច្ចេកទេស​ជួសជុល​វិញ ក្រុមការងារ​បាន​ចាប់ផ្តើម​រើ​ថ្ម និង​រៀបចំ​ពង្រឹង​ឡើងវិញ ពី​មួយ​ស្រទាប់​ទៅ​មួយ​ស្រទាប់​ដោយ​ធានា​ពី​ភាពរឹងមាំ​ទៅ​អនាគត​។

បច្ចេកទេស​នេះ​ត្​រូវ​បាន​លោក មុនី អះអាង​ថា គោរព​តាម​អនុសាសន៍​យ៉ាង​ត្រឹមត្រូវ របស់​អ្នកជំនាញ​កា​រអា​ដ​ហុក អាយ​ស៊ី​ស៊ី-អង្គរ និង​សំបូរ​ព្រៃ​គុក​។

គួរ​បញ្ជាក់​ថា គម្រោង​ជួសជុល​ជ្រុង​ឦសាន នៃ​រួត​បាកាន​អង្គរវត្ត ត្រូវ​បាន​រៀបចំ​ពិធី​ប្រុង​ពលី បើក​ការដ្ឋាន​ជួសជុល​នៅក្នុង​ខែ កុម្ភៈ ឆ្នាំ២០២៥​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ