ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបុណ្យភ្ជុំបិណ្ឌ ក្មេងស្រីម្នាក់លង់ទឹកបឹងស្លា.ប់ ខណៈបុរសម្នាក់ត្រូវរន្ទះបា.ញ់នៅវាលស្រែ

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ មាន​ក្មេង​ស្រី​ម្នាក់​បាន​ទៅ​លេង​ទឹកស្ទឹង ក៏​ត្រូវ​លង់​ស្លា​.​ប់ នៅ​ចំណុច​លូ​រលំ ខាងកើត​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ…

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ មាន​ក្មេង​ស្រី​ម្នាក់​បាន​ទៅ​លេង​ទឹកស្ទឹង ក៏​ត្រូវ​លង់​ស្លា​.​ប់ នៅ​ចំណុច​លូ​រលំ ខាងកើត​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបួរ ស្រុក ក្រឡាញ់ ខេត្តសៀមរាប ។

ក្មេង​ស្រី​នោះ​មាន ឈ្មោះ ឈ​ង់ ស្រី​គិញ អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ខ្ចាស់ ឃុំ​សំបូរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ លាក់ តង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ខាងលើ​រូប​គាត់ និង​ឈ្មោះ ប៉ឹ​ប ផា​ន បាន​នាំ​គ្នា​ទៅ​មើល​គេ​រាំវង់ នៅ​ខាងកើត​ភូមិ ដំណាក់​ខ្ចាស់ រហូត​ដល់​ថ្ងៃរសៀល​បន្តិច ស្រាប់តែ​លឺ​សំឡេង​ស្រែក​ជួយ​ផង​ៗ មាន​មនុស្ស​លង់ទឹក ភ្លាម ៗ នោះ​អ្នក​ដែល​ទៅ​មើល​គេ​លេង​រាំវង់ ក៏​នាំ​គ្នារ​ត់ទៅ​ជួយ ខ្លះ​ហែល​ទឹក ខ្លះ​ជិះទូក​ឈើ ដើម្បី​ស្វែងរក​ជន​រង​គ្រោះ ។ ខណៈ​ពេល​ដែល​បងប្អូន​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​រាវរក​ឃើញ​ក្មេង​ស្រី​នោះ​ក៏​នាំ​គ្នា​ស្រង់​ឡើងគោក ហើយ​សាច់ញាតិ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្លាម​ដែរ តែ​ជា​អកុសល​ពេល​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​នោះ​ស្លា​.​ប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ករណី​ដាច់​ដោយឡែក​មួយទៀត នៅ​ខេត្តក្រចេះ មាន​ឧប្បទ្ទវហេតុ​រន្ទះ​បា​.​ញ់ បណ្តាល​ឲ្យ​ស្លា​.​ប់​កសិករ​ម្នាក់ នៅ​ចំណុច​វាលស្រែ​បឹង​ប្រាំ ស្ថិត​ក្នុងភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។ ជន​រង​គ្រោះ​ឈ្មោះ ឆុង ណា​ច ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​នគរបាល​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់ កន្លែង​កើតហេតុ និង​ស្រង់​សាកស​.​ពពី​ក្នុង​ទឹក​ដើម្បី​ពិនិត្យ រួច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ