ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ​ករណី​​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់សារធាតុញៀ.ន

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿ​ន សុខចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ…

ខេត្តកណ្តាល​ ៖ ដោយ​អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿ​ន សុខចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣ និង​៣០​នាទី​រសៀល កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​លើក​ដែក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ពាក់ព័ន្ធ​ករណី​÷​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញឿ​ននៅ​ចំណុច​ ផ្ទះ​របស់​ឈ្មោះ សុ​នវ៉ុ​ន ស្ថិត​ក្នុងភូមិ​ចុង​កោះ ឃុំ​សណ្តារ ស្រុក​លេ​ី​ក​ដែក​  ខេត្តកណ្តាល​។

-​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​ខ្លួន​មានឈ្មោះ​ដូច​ខាងក្រោម​:
-១-​ឈ្មោះ ច​ន្នី ម៉េ​ង​លាប ភេទ​ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​  ស្នាក់​នៅ​ភូមិ​ក្អម​សំណ ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។
-២-​ឈ្មោះ បាន សា​រ៉ា​ន់​  ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​អគ្គី​ស​នី ស្នាក់​នៅ​ភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។

-៣-​ឈ្មោះ នី ផា​នុ​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពាម​រាំង​ក្រោម ឃុំ​ពាម​រាំង ស្រុក​លើក​ដែក ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។
-៤-​ឈ្មោះ សុ​ន វ៉ុ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​  មាន​ទីលំនៅ​ភូមិ​ចុង​កោះ ឃុំ​សណ្តារ ស្រុក​លើក​ដែក​  ខេត្តកណ្តាល មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។​                       -៥.​ឈ្មោះ ម៉​ម សា​រ៉​ន ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​អន្លង់​សាន សង្កាត់​ព្រែក​ស្តី ក្រុង​សំពៅ​ពូន ខេត្តកណ្តាល គ្មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​។

វត្ថុ​តាង​ចាប់​យក​ ៖
១-​ទូរស័ព្ទ​ដៃ​ចំនួន​០៧​គ្រឿង (​ម៉ាក OPPO ០២​គ្រឿង​; ម៉ាក iphone ០៣​គ្រឿង ;​ម៉ាក SAMSUNG ០១​គ្រឿង និង​ម៉ាក realme ០១​គ្រឿង )​។
២.​ម៉ូតូ​ចំនួន​០៣​គ្រឿង
-​ម៉ាក Mslas ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1AF6396
-​ម៉ាក Dream​សង់ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1BE6585
-​ម៉ាក​Dream​សង់​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1I 0606 ០១​គ្រឿង ។
៣-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន​១៦​កញ្ចប់ (​តូច​១១​កញ្ចប់​;​មធ្យម​០៥​កញ្ចប់​)​ស្មើនឹង ៤៩,០២​ក្រាម ។​

៤-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០២​គ្រឿង​។
៥-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​និង​វិច​ខ្ចប់​ថ្នាំ​ញៀន​ញៀន​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​និង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន និង​រក្សា​ទុកនៅ​អធិការដ្ឋាន​នគរបាល​​ស្រុក​លើក​ដែក​ដើម្បី​បំពេញ​ឯកសារ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ