រាជធានីភ្នពេញ ៖ នៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១៧ នៃការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា សារព័ត៌មានអន្តរជាតិ នៅតែផ្តោតលើបញ្ហានេះ ។
ឯកឧត្តម នេត្រ ភក្ត្រា បន្តថា ចំណងជើងធំៗរបស់សារព័ត៌មានបរទេស «កម្ពុជាស្នើឱ្យមានកិច្ចប្រជុំ GBC នៅទីក្រុងគួឡាឡាំពួ, ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ថៃបានចាប់ផ្តើមសង្គ្រាមជាមួយកម្ពុជាជាថ្មី» ត្រូវបានរំលេចឡើង ។ ជាមួយគ្នានេះ ក៏បានលើកពីលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ចូលដល់សបា្តហ៍ទី៣ សារព័ត៌មានជាតិ និងពិភពលោក បន្តផ្តោតការរាយការណ៍ពីសង្គ្រាមឈ្លានពាននេះ។ សង្គ្រាមឈ្លានពាន ដែលបានបង្កឱ្យជនស៊ីវិលកម្ពុជា បានស្លាប់ចំនួន ២១នាក់ គិតត្រឹមថ្ងៃទី២៣ ខែធ្នូនេះ និងមានរបួសជាង ៨០នាក់ និងជនភៀសសឹកជាងកន្លះលាននាក់ ៕











ចែករំលែកព័តមាននេះ