ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ២នាក់គេចខ្លួនជាង១០ឆ្នាំ ត្រឡប់ចូលផ្ទះក្នុងបុណ្យភ្ជុំបិណ្ឌ ត្រូវបានប៉ូលិសឃាត់ខ្លួនទៅដាក់ទោស  

1 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​វា​.​យ​គ្នា​ដោយ​ដំបង (​មាន​ស្ថាន​ទម្ងន់ទោស​) គេចខ្លួន ជាង​១០​ឆ្នាំ​ត្រឡប់​ចូល​ផ្ទះ​មក​លេង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ តាម​អំណាច​ដីកា របស់​តុលាការ…

ខេត្តសៀមរាប ៖ ជនសង្ស័យ​២​នាក់​វា​.​យ​គ្នា​ដោយ​ដំបង (​មាន​ស្ថាន​ទម្ងន់ទោស​) គេចខ្លួន ជាង​១០​ឆ្នាំ​ត្រឡប់​ចូល​ផ្ទះ​មក​លេង​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ តាម​អំណាច​ដីកា របស់​តុលាការ ខេត្តសៀមរាប​បញ្ហា​ឱ្យ​ឃាត់ខ្លួន ។

ហេតុការណ៍​ឃាត់ខ្លួន​ពិរុទ្ធជន​ទាំង​២​នាក់​បានជា​បន្តបន្ទាប់​នោះ​មានឈ្មោះ ពិរុទ្ធជន ស៊ាំ សាង ឃាត់ខ្លួន​ថ្ងៃ​ទី​១ តុលា ២០២៤ និង​ពិរុទ្ធជន វុន វាន់ ឃាត់ខ្លួន​ថ្ងៃ​ទី​៣ តុលា ២០២៤ ធ្វើ​ឡើង​ក្នុងភូមិ​សាស្ត្រ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព នៅ​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២៤ នេះ​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តម សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា លោក គិ​ម វណ្ណៈ អភិបាលស្រុក​សូទ្រនិគម បានឱ្យ​លោក​វរសេនីយ៍ឯក ឃឹម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រ និគម ដឹកនាំ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​ទាំង​ពីរ​នាក់ ដែល​យក​ដំបង​ឈើ​វា​.​យ​គេ​បណ្តាល​ឱ្យ​របួសធ្ងន់ រួច​រត់គេច​ខ្លួន​ចេញពី​ស្រុក​កំណើត អស់​រយៈពេល​ជាង​១០​ឆ្នាំ ដល់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ ស្រាប់តែ​កម្លាំង​នគរបាល​យើង​បានដឹង​ព័ត៌មាន​ថា ជនសង្ស័យ​ឃើញ​នៅផ្ទះ​ក៏​សហការ​គ្នា​ជាមួយ​នគរបាល​ប៉ុស្តិ៍ កៀន​សង្កែ និង​នគរបាល​ប៉ុស្តិ៍​ដាន​រុន ចុះ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ដោយ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពិរុទ្ធជន​០២​នាក់ ក្រោម​បទល្មើស «​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស » ។

ប្រភព​បញ្ជាក់​ថា ករណី​ខាងលើ​នេះ ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក​ម្ង​ន់​ធ្ងន់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ឯក នួន ស័ក្ដិ​ចំរើន​រិ​ទ្ធ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​, លោក​វរសេនីយ៍ឯក សុខ ម៉េ​ង​អ៊ា​ង នាយ​កា​រិ យា​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រួច​បញ្ជូន​ខ្លួន​ពិរុទ្ធជន​ទាំង​០២​នាក់ ទៅ​ស្ថាប័ន​តុលាការ ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី ។

បច្ចុប្បន្ន លោក លឹ​ម សុ​គ​ន្ធា រ៉ា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ ដាក់គុក បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ