ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់កំពង់ស្វាយ ចុះប្រមូលសំរាមស្ទះមាត់លូ និងអំពាវ​នាវ​ឱ្យ​ពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចៅសង្កាត់​កំពង់ស្វាយ​ និង​មន្ត្រី​ចុះ​​ប្រមូល​សំរាម​ចេញពី​មាត់​​លូ​ដែល​កកស្ទះ​នៅ​ពេល​មាន​ភ្លៀង​ និង​​អំពាវនាវដល់​​ប្រជាពលរដ្ឋ​ចូលរួម​ទុកដាក់​សំរាម​អោយ​បាន​ល្អ​ ។

ការចុះប្រមូលចេញពីមុខលូ​ បានធ្វើឡើង​​កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​​ក្រុង​សិរី​សោភ័ណ​។

លោក ស៊ឺ ហៀ​ក ចៅសង្កាត់​កំពង់ស្វាយ​ បានឱ្យ​ដឹងថា​ នៅ​ពេល​មាន​ភ្លៀង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​នេះ​ គេសង្កេត​ឃើញ​តាម​មាត់​លូ​​មាន​សំរាម​បាន​ស្ទះ​ ទឹក​ហូរ​មិន​ទាន់​ បណ្តាលឱ្យមានការជន់​​លិច​តាម​ផ្លូវ ហើយ​រូប​លោក​ និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បាន​ចុះ​ទៅ​​កាយ និង​ប្រមូល​សំរាម​ចេញ​ ដើម្បី​អោយ​ទឹក​ហូរ​លឿន​ កុំអោយ​មានទឹក​ដក់​តាម​ផ្លូវ​ បណ្តាលឱ្យរងការ​​ខូច​ខាត ​។

លោក​បាន​អំពាវនាវ​​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ទុកដាក់​សំរាម​អោយ​បាន​ល្អ​ កុំ​ចោល​ពាស​វាល​ពាស​កាល​ នៅ​ពេល​មាន​ភ្លៀង ​បើ​យើង​មិន​ទុកដាក់​អោយ​បាន​ល្អ​ទេ​ អាច​ហូរ​តាម​ទឹក​ទៅ​ស្ទះ​មាត់​លូ​ បង្ក​ឱ្យ​មានទឹក​ដក់​តាមជង្ហុក​​ពេល​រថយន្ត​ឆ្លងកាត់​បណ្តាល​ខូច​ផ្លូវ​ និង​លិច​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ប្រជាពលរដ្ឋ​បាន​កោត​ស​សើរ​ចំពោះ​ចៅសង្កាត់​កំពង់ស្វាយ លោក ស៊ឺ ហៀ​ក ដែល​បានដឹក​​នាំ​មន្ត្រី​ដើរ​​ប្រមូល​សំរាម​ចេញពី​​មាត់​លូ​ដែល​ស្ទះ ​ពេល​ខ្លៈ​លោកចុះ​ធ្វើ​ទាំង​កំពុង​ភ្លៀង​ធ្លាក់​ទទឹក​​ខ្លួនជោក ។ ​លោកគឺ​​ជា​ចៅសង្កាត់​គំរូ​ដែល​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​មិន​បាន​គិ​ត​ពី​ការ​នឿយហត់ ៕