ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោ.កស្តាយ! ទុស្សេខ្សែភ្លើងបង្កជាអគ្គិភ័យឆេះព្រះវិហារវត្តស្លាកែត ​នៅ​ស្រុកកៀនស្វាយ

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ​មានករណី​អគ្គិភ័យ​ឆេះ​ព្រះ​វិហា​រ​វត្ត​ស្លា​កែ​ត បណ្តាល​ឱ្យ​​ខូចខាត​សម្ភារ​ស្ទើរ​អស់​ទាំងស្រុង​ ។

ហេតុការណ៍នេះបានកើតឡើងនា​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦ នៅចំណុចព្រះវិហារវត្តស្លាកែត ស្ថិត​ក្នុង​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្លា​តែ​ត និង​ជា​អនុគណ​ស្រុក​កៀនស្វាយ ព្រះនាម ឃឹម សុ​ផ​ន បាន​​មាន​សង្ឃដីកា​ថា​ ករណី​អគ្គិភ័យ​​​ឆេះ​ព្រះ​វិហា​រ​ ​ផ្នែក​​ខាងក្នុង គឺ​បណ្តាល​មក​ពី​​ទុ​ស្សេ​ខ្សែភ្លើង បង្ក​ឱ្យ​​ឆេះ​សម្ភារ​ស្ទើរ​អស់​ទាំង​ស្រុង​។

​ហេតុការណ៍​ខាងលើ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​ដល់​ព្រះសង្ឃ​ គណ​:​កម្ម​ការ​វត្តនិង​ ប្រជា​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើងវត្ត និង​​អាជ្ញាធរ​ ព្រមទាំង​សមត្ថកិច្ច​​ចេញ​​រថយន្ត​ពន្លត់អគ្គិភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែ​រ ។

ជុំវិញគ្រោះអគ្គិភ័យខាងលើនេះដែរ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្លា​កែ​ត​ បាន​​មាន​សង្ឃដីកា អំពាវនាវ​​ដល់​​ព្រះសង្ឃ​នៅ​តាម​បណ្តា​វត្ត​ទូ​ទាំ​ង​ស្រុក​កៀនស្វាយ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ត្រូវ​ត្រួតពិនិត្យ​មើល​ខ្សែភ្លើង​ចាស់​ៗ​ ​ប្រសិនបើ​អាច គួរ​​ផ្លាស់​ប្តូរ​ចេញ​ ហើយ​ដាក់​ខ្សែភ្លើង​ថ្មី​ដើម្បី​​ចៀសវាង​​កុំអោយ​កើត​មាន​ករណី​ទុស្សេខ្សែភ្លើងដូចករណីខាងលើ ៕​