ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ានចុះដល់ដីជាក់ស្តែង ! មើលឃើញផ្ទាល់ភ្នែកពីទុក្ខវេទនាពលរដ្ឋខ្មែរជាង១ម៉ឺននាក់ ដែលផ្ទះសម្បែងត្រូវរងការបំផ្លាញ

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ស្វាគមន៍​តួនាទី​របស់​ហ្វី​លី​ពី​ន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្នុង​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​ស្ថានភាព​ជាក់ស្តែង ។

ការ​ស្វាគមន៍​នេះ ខណៈ​អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅ​ក្នុង​ជំរំ​ជនភៀសសឹក ស្ថិត​នៅ​ភូមិ​រង់ចាំ ខេត្តបន្ទាយមានជ័យ ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៦ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វី​លី​ពី​ន និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅ​ក្នុង​ជំរំ​ជនភៀសសឹក ស្ថិត​នៅ​ភូមិ​រង់ចាំ ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅ​ពុំ​ទាន់​អាច​វិល​ចូល​ទៅ​រស់នៅ​ក្នុង​លំនៅ​ដ្ឋា​ន​ពួក​គាត់​វិញ​បាន​នៅឡើយ ដោយសារ​ផ្ទះសម្បែង​របស់​គាត់​ត្រូវ​បាន​ទទួល​រង​ការ​វាយប្រហារ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ដោយ​ការ​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង និង​គ្រាប់​ផ្លោង ព្រមទាំង​ការ​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​ថា កម្ពុជា​ស្វាគមន៍​តួនាទី​របស់​ហ្វី​លី​ពី​ន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន និង​ក្រុម​អ្នក​ស ង្កេ​ត​ការណ៍​អាស៊ាន (AOT) ក្នុង​ការ​សង្កេតការណ៍ និង​ការ​ផ្ទៀងផ្ទាត់​ស្ថានភាព​ជាក់ស្តែង ការ​គាំទ្រ​ការ​អនុ​វត្តបទ​ឈប់​បាញ់ និង​ការ​កសាង​ទំនុកចិត្ត​រវាង​ភាគី​កម្ពុជា​-​ថៃ ។

សូម​គូសបញ្ជាក់​ផង​ដែរ​ថា ការ​ចុះ​សង្កេតការណ៍ ការ​ពិនិត្យ និង​ការ​ផ្ទៀងផ្ទាត់​ដោយ​ផ្ទាល់​របស់​ឧត្តម សេនីយ៍​ត្រី ANTERO S. NARCISE PN (M) និង​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន នៅ​ជំរំ​ជនភៀសសឹក​ខាងលើ ក៏​បាន​ផ្តល់​ឱកាស​ឱ្យ​គណៈប្រតិភូ​បានឃើញ​ដោយ​ផ្ទាល់​នូវ​ផល​ប៉ះពាល់​មនុស្សធម៌​ដែល​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា​នៅ​តែ​បន្ត​ប្រឈម និង​មើលឃើញ​យ៉ាង​ច្បាស់​ពី​ភាព​ចាំបាច់​ជា​ដាច់ខាត​ក្នុង​ការ​ចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យ​បាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ដូច​មាន​ចែង​នៅ​ក្នុង​ចំនុច​ទី​បួន​របស់​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ី​វិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ដោយ​មិន​មានការ​រារាំង ព្រម ទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស​៕