ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ លោក ពូទីន អំពាវនាវឱ្យពលរដ្ឋទៅបោះ​ឆ្នោតសភាដើម្បីធានាជ័យជម្នះ និងបង្ហាញការគាំទ្រយោធា

3 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៦ ​កញ្ញា​ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រុ​ស្ស៊ី ​ឲ្យ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា ដើម្បី​ធានា​ដល់​ជ័យជម្នះ​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ ។

ការ​បោះ​ឆ្នោត​សភា​នៅ​រុ​ស្ស៊ី ពី​ថ្ងៃ​ទី​១៨​ ទៅ​២០​កញ្ញា ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​ភ​ស្ដុ្ដ​​តាងនៃ​ការ​គាំទ្រ​ដល់​កង​ទាហាន​រុ​ស្ស៊ី ​ដែល​កំពុង​ច្បាំង​នៅ​អ៊ុយ​ក្រែ​ន​ ។ វា​ជា​ការ​វាស់​ស្ទង់​ការ​គាំទ្រ​របស់​ពលរដ្ឋ​រុ​ស្ស៊ី​​ចំពោះ​សង្គ្រាម​នេះ​ ។ ការ​បោះ​ឆ្នោត​នោះ​ គឹ​ដើម្បី​ជ្រើស​រើស​សមាជិក​សភា​រុ​ស្ស៊ីដែល​មាន​៤៥០​កៅអី ​។ វា​ជា​ការ​បោះ​ឆ្នោត​សភា​រុ​ស្ស៊ី​លើក​ដំបូង​ចាប់តាំងពី​រុ​ស្ស៊ីលុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​ មក ​។

ក្នុង​ការ​បោះ​ឆ្នោត​នោះ​ពិត​ណាស់​ថា គណបក្ស​រុ​ស្ស៊ីរួ​​បរួម​របស់​លោកពូ​ទី​ន ​នឹង​នៅ​តែ​រក្សា​សំឡេង​ភាគច្រើន​លើសលុប​ក្នុង​
សភា ព្រោះ​ប្រព័ន្ធ​នយោបាយ​រុ​ស្ស៊ី ​ត្រូវ​បាន​ត្រួតត្រា​ណែន​ដោយ​គណបក្សកាន់អំណាច​ ។ ក្នុង​សង្កថា ​តាម​ទូរទស្សន៍​ទៅ​កាន់​ប្រជាជាតិ​មុន​ការ​បោះ​ឆ្នោត​នេះ មេដឹកនាំ​រុ​ស្ស៊ី​លើក​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន និង​បណ្ដា​ដែនដី​អ៊ុយ​ក្រែ​ន​ដែល​រុ​ស្ស៊ី ​កាន់កាប់​ដោយ​អះអាង​ថា ការ​ទៅ​បោះ​ឆ្នោត​ជា​ការ​រួ​ម​ចំណែក ធានា​ដល់​ជ័យជម្នះ​របស់​រុ​ស្ស៊ី និង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រជាជាតិ ទប់ទល់​នឹង​ការ​គាបសង្កត់​ពី​ខាងក្រៅ​។

លោក​ថា ​ការ​ជ្រើសរើស​និង​ឆន្ទៈ​របស់​លោក​អ្នក នឹង​បង្ហាញ​ជា​ថ្មី​ថា មនុស្ស​ច្រើន​លាន​នាក់​នៅ​តែ​គាំទ្រ​កង​ទាហាន​យើង ដោយ​យើង​បង្កើត​ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ និង​ពី​ការ​ស្រឡាញ់​មាតុភូមិ​យើង ដោយ​គ្មាន​នរណា​ម្នាក់​អាច​បំបែកបំបាក់ បំភិតបំភ័យ​ឬ​បំផ្លាញ​អធិបតេយ្យភាព​ព្រមទាំង​ប្រព័ន្ធ​សង្គម​នយោបាយ​របស់​យើង​បាន​ឡ៊ើ​យ​ ។

លោកពូ​ទី​ន​បន្ត​ទៀត​ថា ការ​បោះ​ឆ្នោ​ត​នេះ នឹង​ជា​ការ​ឆ្លើយ​តប​រួម​មួយ ចំពោះ​ពួក​អ្នក ដែល​ស្វែងរក​ធ្វើ​ឲ្យ​រុ​ស្ស៊ី​ចុះ​ខ្សោយ​ និង​រារាំង​ការ​អភិវឌ្ឍ​របស់​យើង​ ។ គួរ​កត់​សម្គាល់ថា​ រុ​ស្ស៊ី​​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ មុន​កាលកំណត់​រួច​ហើយ​នៅ​តាម​បណ្ដា​តំបន់​អ៊ុយ​ក្រែ​ន​ដែល​ខ្លួន​កាន់កាប់​ ៕