អង្គការយូនីសេហ្វ បានចែករំលែកនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា នៅពេលដែលគុណភាពខ្យល់មិនសូវល្អ ឪពុកម្តាយ និងអាណាព្យាបាលគ្រប់រូប សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះការបំពុលខ្យល់អាចបង្កគ្រោះថ្នាក់ខ្លាំងដល់កុមារ ជាពិសេសក្មេងតូចៗ!
ដើម្បីជួយការពារកូនៗរបស់អ្នកពីការបំពុលខ្យល់ នេះគឺជាវិធីសាស្ត្រសាមញ្ញៗមួយចំនួនដែលឪពុកម្តាយគួរយកចិត្តទុកដាក់ ។
វិធីសាស្ត្រទាំងនោះ រួមមានទី១ អំឡុងពេលដែលមានការបំពុលខ្យល់ខ្ពស់ សូមឱ្យកុមារនៅក្នុងផ្ទះ និងកាត់បន្ថយការលេង ឬធ្វើសកម្មភាពដែលហត់នឿយខ្លាំងនៅខាងក្រៅ ។ ទី២ ប្រសិនបើចាំបាច់ត្រូវចេញក្រៅ សូមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជិតល្អ ។ ទី៣ គួរពង្រឹងសុខភាពកូនរបស់អ្នក តាមរយៈរបបអាហារដែលមានសារធាតុចិញ្ចឹមសម្បូរទៅដោយ វីតាមីន ។ និងចុងក្រោយ គឺតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន ៕
ចែករំលែកព័តមាននេះ