ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ប្រជុំ​ពង្រឹង​វិធានការ​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ពេល​ប្រឡង បាក់​ឌុ​ប នៅ​រាជធានី​ភ្នំពេញ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ អាជ្ញាធរ​ភ្នំពេញ បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​វិធានការ​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ដំណើរការ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)…

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០២៤ អាជ្ញាធរ​ភ្នំពេញ បាន​កោះ​ប្រជុំ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ពង្រឹង​វិធានការ​ការពារ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ដំណើរការ​ប្រឡង មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ ។

កិច្ចប្រជុំ​នោះ ស្ថិត​ក្នុង​អធិបតីភាព លោក កើត ឆែ អភិបាល​រាជធានី​ភ្នំពេញ ស្តីទី តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​ចូលរួម ពី​តំណាង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ត្រី និង​សមត្ថកិច្ច​ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​រាជធានី​ភ្នំពេញ មាន​មណ្ឌល​សំ​ណេ​រ ចំនួន​៣២​មណ្ឌល ស្មើនឹង​១,០៣៧​បន្ទប់ មាន​បេក្ខជន​មាន​ចំនួន ២៥,៧៣៩​នាក់ និង​មណ្ឌល​កំណែ ចំនួន​១០​មណ្ឌល ។

សូម​បញ្ជាក់​ថា មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៨ តុលា ២០២៤ ទូ​ទាំង​ប្រទេស ត្រូវ​បាន​កំណត់​ថ្នាក់ ៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល មាន ១,៦១៦ បន្ទប់ និង​ថ្នាក់ ៖ វិទ្យាសាស្ត្រ​សង្គម មាន ១៥៧​មណ្ឌល មាន​៤,០២០​បន្ទប់ សរុប​ចំនួន​២៣០ មណ្ឌល ត្រូវជា​៥,៦៣៦ បន្ទប់ ។ ចំណែក​កម្លាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ចំនួន ៥៨៧​នាក់ បម្រុង ៦៤​នាក់ អ្នក​ស្ម័គ្រចិត្ត ១០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ