ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈប្រតិភូ​រាជធានី​ភ្នំពេញ ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍ និង​ទស្សនាការ​រៀបចំ​ផ្លូវ​រថភ្លើង​របស់​សាលា​ក្រុងប៉ារីស

19 ម៉ោង មុន

ក្រុងប៉ារីស ៖ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ…

ក្រុងប៉ារីស ៖ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង AIMF អញ្ជើញ​ចូលរួម “​សន្និសីទ​អន្តរជាតិ​ស្ដី​ពី​ការ​រៀបចំ​ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង​” ថ្ងៃ​ទី​២-៣ ខែតុលា ឆ្នាំ​២០២៤ នៅ​សាល​មហោស្រព កុង​ក​ដ (théâtre de la Concorde) ។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​ជានា​យក​ទីចាត់ការ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ពី​ទី​ក្រុងប៉ារីស នា​ព្រឹក​ថ្ងៃ​ទី​៤ តុលា​នេះ​ថា ក្នុង​សន្និសីទ អន្តរជាតិ ស្តី​ពី​ការ​រៀបចំ ទីក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤ នោះ​ដែរ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ចែករំលែក​បទ​ពិសោធន៍ ជាមួយ​ទីក្រុង​នានា ដែល​ជា​សមាជិក នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF លើ​ប្រធានបទ​”​តើ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ពង្រឹង​ការ​អនុវត្ត​ការ​រៀបចំ​ទីក្រុង និង​ការ​រស់នៅ​ក្នុង​ទីក្រុង​ដោយ​សុខដុម​រម​នី​យ​កម្ម​” ។

លោកស្រី​អ្នកនាំពាក្យ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ដដែល​នោះ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ អាន អ៊ី​ដាល់​ហ្គោ Ann HIDALGO កាលពី​រសៀល ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៤​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​សហការី បាន​អញ្ជើញ​ទស្សនាការ​រៀបចំ​ផ្លូវ រថភ្លើង Tramway នៅ​ស្ថានីយ Porte de Clichy ដែល​សាលា​ក្រុងប៉ារីស បាន​ធ្វើ​ឡើង​សម្រាប់​ទទួល​គណៈប្រតិភូ​កីឡា​អូ​ឡាំ​ពិ​ក នា​ពេល​ថ្មី​ៗ នេះ ។

ក្នុង​ពេល​នោះ​ដែរ លោក​អភិបាល​រាជធានី និង​សហការី បាន​ឡើង​ជិះ​រថភ្លើង Tramway នេះ​សាកល្បង ពី​ស្ថានីយ Porte de Clichy ទៅ​ដល់ ស្ថានីយ​ចុងបញ្ចប់ Porte Dauphine អម​ដោយ​ការ​ពន្យល់ អំពី​លក្ខ​ណះ​បច្ចេកទេស និង​តម្រូវការ នៃ​គម្រោង​ផ្លូវ​រថភ្លើង​នេះ​ពី​អ្នក​ជំនាញការ បារាំង ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ