ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករត្រូវដឹង ! ឈប់ដុតចោលងាកមកភ្ជួរលុប គល់ជញ្ជ្រាំង ដើម្បីសុខភាពដី ថវិកា និងបរិស្ថាន

2 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ការភ្ជួរលុបគល់ជញ្ជ្រាំង សំដៅលើសកម្មភាពដែលកសិករមិនដុតបំផ្លាញគល់ជញ្ជ្រាំង ឬសំណល់នៃដើមដំណាំ (ជាពិសេសគល់ស្រូវ) ដែលនៅសល់ពីការប្រមូលផលរួចនោះទេ ប៉ុន្តែត្រូវប្រើប្រាស់ឧបករណ៍ភ្ជួររាស់ ដូចជា រនាស់ជាដើម ដើម្បី…

ខេត្តពោធិ៍សាត់៖ ការភ្ជួរលុបគល់ជញ្ជ្រាំង សំដៅលើសកម្មភាពដែលកសិករមិនដុតបំផ្លាញគល់ជញ្ជ្រាំង ឬសំណល់នៃដើមដំណាំ (ជាពិសេសគល់ស្រូវ) ដែលនៅសល់ពីការប្រមូលផលរួចនោះទេ ប៉ុន្តែត្រូវប្រើប្រាស់ឧបករណ៍ភ្ជួររាស់ ដូចជា រនាស់ជាដើម ដើម្បី ភ្ជួរចន្លោះគល់ទាំងនោះបញ្ចូលទៅក្នុងដីវិញ ។

ជាក់ស្តែងមន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បានប្រកាសនៅលើផេកផ្លូវការ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះថា ៖ តើមួយណាជាជម្រើសល្អ?

គុណសម្បត្តិនៃការភ្ជួរលុបគល់ជញ្ជ្រាំង ៖

១-ជួយឱ្យដី​ស្រែ​ធូរ ដី​ផុស​ល្អ និង​មាន​ជីជាតិ​គ្រប់គ្រាន់

២-​​រក្សា​សំណើម​បាន​យូរ ទប់ទល់​នឹង​ភាព​រាំង​ស្ងួត​បាន​ល្អ

៣​-កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ជី​​បន្ថែម

៤-បង្កើនទិន្នផល​ស្រូវ​ចាប់ពី២០%

៥-មិនបង្កការបំពុលខ្យល់ ។

ដោយឡែក ចំពោះគុណវិបត្តិនៃការដុតគល់ជញ្ជ្រាំង ៖

១-បាត់បង់​នូវ​គម្រប​ការពារ​ដី​ពី​កម្តៅ​ថ្ងៃ ប៉ះពាល់​ដល់​សត្វ​ល្អិត​

មាន​ប្រយោជន៍​ក្នុង​ដី ធ្វើឱ្យដីរឹងក្តាំង

​២-ប្រឈម​នឹងការ​បាត់បង់​សារធាតុ​សរីរាង្គ​ជា​ជី​ជំនួយ​ដល់​ដី

​៣-ប៉ះពាល់​ដល់​បរិស្ថាន តាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់

៤-​នាំ​ឲ្យ​ទិន្នផល​ថយ​ចុះ៣០% ប៉ះពាល់ដល់ប្រាក់ចំណេញ ។

ដូច្នេះ ការភ្ជួរលុបគល់ជញ្ជ្រាំង គឺជាទម្លាប់ដ៏ត្រឹមត្រូវមួយ នៅក្នុងវិស័យកសិកម្មដែលនាំមកនូវផលចំណេញទ្វេដង ៖ ចំណេញទាំងជី និងបង្កើនទិន្នផល និងសម្រាប់សុខភាពភពផែនដី (កាត់បន្ថយការបំពុល) ។ អាជ្ញាធរកសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តជំរុញ និងលើកទឹកចិត្តឲ្យប្រជាកសិករទាំងអស់ ងាកមកអនុវត្តបច្ចេកទេសដ៏មានប្រយោជន៍នេះឲ្យបានខ្ជាប់ខ្ជួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ