ផ្អាកតំណែងមន្ត្រីអាវុធហត្ថបង្កហិ.ង្សាលើស្ត្រីម្នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ករណីឧត្តមសេនីយ៍ត្រី ឈឹម ឆែម នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ដែលបង្កហិង្សាលើស្ដ្រីម្នាក់ ត្រូវបានស្នើតាមឋានានុក្រមដើម្បីផ្អាកមុខតំណែង និងកសាងសំណុំរឿងបញ្ជូនទៅអយ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ គួររំលឹកថា ឃា.ត់ខ្លួនបានហើយ ជនដៃដល់ជិះរថយន្តផ្លាកលេខរដ្ឋ ដកកាំភ្លើ.ងខ្លីវា.យស្ត្រីភេ.ទម្តុំផ្សារហេងលី កាលយប់មិញ
ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីបង្កអំពើហិង្សាទៅលើជនរងគ្រោះឈ្មោះ ប៉ែន សុខណា ភេទស្រី អាយុ២០ឆ្នាំ នៅមុខតូបលក់ចាប់ហួយ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៨យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នោះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនប្រព្រឹត្តបទល្មើស និងបានសហការផ្ទេរសមត្ថកិច្ចឱ្យមកកងរាជអាវុធហត្ថ ដោយសារបុគ្គលប្រព្រឹត្តបទល្មើសជាយោធិន ស្ថិតក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ ។
មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវប្រមូលវត្ថុតាង ស្តាប់ចម្លើយជនរងគ្រោះ សាក្សី និងចម្លើយរបស់ឈ្មោះ ឈឹម ឆែម គឺពិតជាបានបង្កហិង្សាដោយចេតនាទៅលើជនរងគ្រោះប្រាកដមែន ។
កងរាជអាវុធហត្ថសម្រេចស្នើសុំតាមឋានានុក្រមទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងជនប្រព្រឹត្តបទល្មើសឈ្មោះ ឈឹម ឆែម ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕











ចែករំលែកព័តមាននេះ