ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​អ្នក​ផ្តាសាយ​រ៉ាំរ៉ៃ? យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ផ្តាសាយ​ញឹកញាប់ និង​ជំងឺហឺ.ត

5 ម៉ោង មុន

ជំងឺហឺត គឺជា​ជំងឺ​រ៉ាំរ៉ៃ​នៃ​ផ្លូវដង្ហើម​ដែល​បណ្តាល​ឱ្យ​រលាក និង​រួម​តូច​នៃ​ផ្លូវដង្ហើម​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​លេចឡើង​ខុស​ៗ​គ្នា​ចំពោះ​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​គួរ​ប្រុង​ប្រយ័ត្ន​មាន​ដូច​ជា​៖ ហត់​: មាន​អារម្មណ៍​ថា​ដង្ហើម​ខ្លី ឬ​ហត់នឿយ​ខ្លាំង​។ពិបាក​ដកដង្ហើម​ចេញ​: នៅ​ពេល​ដកដង្ហើម​ចេញ អាច​ឮ​សំឡេង…

ជំងឺហឺត គឺជា​ជំងឺ​រ៉ាំរ៉ៃ​នៃ​ផ្លូវដង្ហើម​ដែល​បណ្តាល​ឱ្យ​រលាក និង​រួម​តូច​នៃ​ផ្លូវដង្ហើម​។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​អាច​លេចឡើង​ខុស​ៗ​គ្នា​ចំពោះ​មនុស្ស​ម្នាក់​ៗ ប៉ុន្តែ​រោគ​សញ្ញា​ទូទៅ​ដែល​គួរ​ប្រុង​ប្រយ័ត្ន​មាន​ដូច​ជា​៖

ហត់​: មាន​អារម្មណ៍​ថា​ដង្ហើម​ខ្លី ឬ​ហត់នឿយ​ខ្លាំង​។
ពិបាក​ដកដង្ហើម​ចេញ​: នៅ​ពេល​ដកដង្ហើម​ចេញ អាច​ឮ​សំឡេង ងឺ​ត​ៗ (Wheezing) ដូច​សំឡេង​ឆ្មា​ស្រែក​។

ក្អក​: ក្អក​ញឹកញាប់ ជា​ពិសេស​នៅ​ពេល យប់ ឬ​នៅ​ពេល​ដែល​ប្រឈម​នឹង អាកាសធាតុ​ត្រជាក់​។
ណែន​ទ្រូង​: មាន​អារម្មណ៍​ថា តឹង ឬ ណែន នៅ​បរិវេណ​ទ្រូង​។

ផ្តាសាយ​ញឹកញាប់​: ងាយ​រង​គ្រោះ​នឹង​ជំងឺ​ផ្តាសាយ ឬ​ជំងឺ​ផ្លូវដង្ហើម​ផ្សេង​ៗ​។
ប្រសិនបើ​លោក​អ្នក ឬ​ក្រុម​គ្រួសារ​មាន​រោគ​សញ្ញា​ទាំងនេះ គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ និង​គ្រប់គ្រង​ជំងឺហឺត​ឲ្យ​បាន​ត្រឹមត្រូវ​៕

(​ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ