ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ប្រកាស​លែង​ចរ​ចា​ពាណិជ្ជ​កម្ម​ជា​មួយ​កាណាដា​ទាំង​កណ្ដាល​ទី

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោកត្រាំ​ថ្លែង​ថា​រាល់​ការ​ចរ​ចា​​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​កាណាដា​ត្រូវ​តែ​បិទ​បញ្ចប់​ត្រឹម​នេះ​ហើយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កាណាដា​ចាក់​ផ្សាយ​នូវ​សំឡេង​របស់​លោក​រេហ្គឹន​ អតីត​ប្រធានា​ធិប​តី​អាមេរិក​កាល​ពី​អំឡុង​ទស​វត្ស​ទី​៨០​។ លោក​ត្រាំ​ចាត់​ទុក​ថា​កាណាដា​ផ្សព្វ​ផ្សាយ​សំឡេង​នោះ​មាន​លក្ខណៈ​បោក​បញ្ឆោត​ធ្វើ​ឱ្យ​យល់​ច្រឡំ​​។ ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នោះ លោក​រេហ្គឹន​ និយាយ​បែប​អវិជ្ជ​មាន​ចំពោះ​​ការ​ដំឡើង​​ពន្ធ​គយ​។ ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ភ្លាម​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោកត្រាំ​ថ្លែង​ថា​រាល់​ការ​ចរ​ចា​​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​កាណាដា​ត្រូវ​តែ​បិទ​បញ្ចប់​ត្រឹម​នេះ​ហើយ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​កាណាដា​ចាក់​ផ្សាយ​នូវ​សំឡេង​របស់​លោក​រេហ្គឹន​ អតីត​ប្រធានា​ធិប​តី​អាមេរិក​កាល​ពី​អំឡុង​ទស​វត្ស​ទី​៨០​។ លោក​ត្រាំ​ចាត់​ទុក​ថា​កាណាដា​ផ្សព្វ​ផ្សាយ​សំឡេង​នោះ​មាន​លក្ខណៈ​បោក​បញ្ឆោត​ធ្វើ​ឱ្យ​យល់​ច្រឡំ​​។ ​នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នោះ លោក​រេហ្គឹន​ និយាយ​បែប​អវិជ្ជ​មាន​ចំពោះ​​ការ​ដំឡើង​​ពន្ធ​គយ​។

ចាប់​តាំង​ពី​ឡើង​កាន់​អំណាច​ភ្លាម​ លោក​ត្រាំ​ដំឡើង​ពន្ធ​​ដែក​, អាលុយ​មីញ៉ូម និង​រថ​យន្ត​ដែល​នាំ​ចូល​ពី​កា​ណា​ដា​​​។ ជា​កិច្ច​ឆ្លើយ​តប កាណាដា​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​វិញ​។ ​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​២​ខិត​ខំ​​ចរ​ចា​គ្នា​​​ដើម្បី​ឱ្យ​មាន​​​ដំណោះ​ស្រាយ​នៅ​ក្នុង​មុខ​ទំនិញ​​ដែក និង​អាលុយ​មីញ៉ូម​។ កំពុង​ចរ​ចា​គ្នា​សុខ​ៗ ​​លោក​ត្រាំ​ប្រកាស​ឈប់​ចរ​ចា​គ្នា​វិញ​​​។​​​ លោក​បង្ហោះ​សារ​នៅ​លើបណ្ដាញ​សង្គម​ថា​ «​ដោយ​សារ​អាកប្ប​កិរិយា​ដ៏​អាក្រក់​ជា​ទី​បំផុត​របស់​ពួក​គេ (កាណាដា) អាមេរិក​សម្រេច​ចិត្ត​បញ្ឈប់​ការ​ចរ​ចា​ពាណិជ្ជ​កម្ម​ទាំង​ស្រុង​តែ​ត្រឹម​នេះ​»។

អភិបាល​ខេត្ត​អុង​តារីយ៉ូ (Ontario) លោក​ឌូក​ហ្វត (Doug Ford) ថ្លែង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ថា​ការ​ផ្សព្វ​ផ្សាយ​ចេញ​ពី​ខេត្ត​របស់​គាត់​ដែល​បង្កប់​នូវ​សារ​នយោបាយ​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​គយ​នោះ​​ធ្វើ​ឱ្យ​លោក​ត្រាំ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​។ នៅ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នោះ លោក​រេហ្គឹន​ដែល​ជា​អ្នក​សា​ធារណ​រដ្ឋ​និយម​ដូច​លោកត្រាំ​ដែរ​បាន​និយាយ​រិះ​គន់​ការ​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​បរទេស​។ លោក​រេហ្គឹន​ថា​ការ​ដំឡើង​ពន្ធ​ធ្វើ​ឱ្យ​ប្រជា​ជន​បាត់​បង់​ការ​ងារ​ និង​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ពាណិជ្ជ​កម្ម​។

លោក​ហ្វត​ថ្លែង​ថា​យើង​ឮ​ថា​លោក​ប្រធានា​ធិបតី​ត្រាំ​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​នោះ​​។ លោក​ច្បាស់​ថា​លោក​ត្រាំ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ចាក់​ផ្សាយ​នេះ​ទេ​។ ដំណឹង​នេះ​លេច​ឮ​ដល់ «​មូល​និធិ​ប្រធានា​ធិបតី​រេហ្គឹន»។ មូល​និធិ​​និយាយ​ថា​គណៈអភិបាល​ខេត្ត​អុង​តារីយ៉ូ​យក​សំឡេង​លោក​រេហ្គឹន​ទៅ​កាត់​ជា​កំណាត់​ដើម្បី​ច្បិច​យក​តែ​ចំណុច​ណា​ដែល​ពួក​គេ​ចង់​បាន​។ មូល​និធិ​កំពុង​ស្រាវ​ជ្រាវ​រក​មើល​សំឡេង​ដើម​ និង​ត្រៀម​ពិនិត្យ​មើល​ទិដ្ឋ​ភាព​ច្បាប់​ដើម្បីចាត់​វិធាន​ការ​ប្ដឹង​បក​ទៅ​កាណាដា​វិញ​​។​

មូល​និធិ​បាន​បញ្ជាក់​នៅ​ក្នុ​ងសេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ការ​ផ្សព្វ​ផ្សាយ​នោះ​បក​ស្រាយ​ខុស​នូវ​​ទស្សនៈ​នយោបាយ​របស់​លោក​រេហ្គឹន​ដែល​ថ្លែង​តាម​វិទ្យុ​កាល​ពី​ឆ្នាំ​១៩៨៧​។ ម៉្យាង​ទៀត​ អភិបាល​ខេត្ត​អុង​តារីយ៉ូ​មិន​បាន​ស្វះ​ស្វែង​រក​ការ​អនុ​ញ្ញាត​ ហើយ​ក៏​មិន​បាន​ទទួល​ការ​អនុញ្ញាត​ពី​មូល​និធិ​ដើម្បី​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​សុន្ទរ​កថា​ដែល​ត្រូវ​បាន​គេ​កាត់​ជា​កំណាត់​ៗ​នោះ​ដែរ​។

រដ្ឋាភិបាល​កាណាដា​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​រឿង​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ថ្លែង​កាល​ពី​យប់​មិញ​ថា​ប្រទេស​របស់​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​​ទំនិញ​អាមេរិក​ចូល​ទី​ផ្សារ​កាណាដា​ជា​លក្ខណៈ​រក​ស៊ី​ដើរ​ខ្សែ​លើ​បាន​ទេ​បើ​សិន​​ការ​ចរ​​ចា​ពាណិជ្ជ​កម្ម​ជា​មួយ​អាមេរិក​បរាជ័យ​។ នៅ​ឆ្នាំ​ក្រោយ អាមេរិក,​ កាណាដា និង​ម៉ិក​ស៊ីកូ​នឹង​ពិនិត្យ​សើ​រើ​ឡើង​វិញ​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០០០​។ នេះ​បើ​តាម​ប្រភព​ពី​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ