ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​ជំងឺ​ថប់​បារម្ភ​ ៖ បើ​មិន​ព្យាបាល ផល​វិបា.ក​​ធ្ងន់ធ្ងរ​ប៉ុនណា?

5 ម៉ោង មុន

ជំងឺ​ថប់​បារម្ភ (Anxiety Disorder) គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​។ ការ​យល់​ដឹង​ពី​រោគ​សញ្ញា និង​ផលវិបាក​របស់​វា​គឺ​សំខាន់​ណាស់​ដើម្បី​ស្វែងរក​ជំនួយ​ទាន់​ពេល​។ ១) រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ថប់​បារម្ភរោគ​សញ្ញា​នៃ​ការ​ថប់​បារម្ភ​អាច​បង្ហាញខ្លួន​ទាំង​ផ្លូវចិត្ត និង​រាង​កាយ​៖ ថប់​បារម្ភ…

ជំងឺ​ថប់​បារម្ភ (Anxiety Disorder) គឺជា​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​។ ការ​យល់​ដឹង​ពី​រោគ​សញ្ញា និង​ផលវិបាក​របស់​វា​គឺ​សំខាន់​ណាស់​ដើម្បី​ស្វែងរក​ជំនួយ​ទាន់​ពេល​។

១) រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​ថប់​បារម្ភ
រោគ​សញ្ញា​នៃ​ការ​ថប់​បារម្ភ​អាច​បង្ហាញខ្លួន​ទាំង​ផ្លូវចិត្ត និង​រាង​កាយ​៖

ថប់​បារម្ភ និង​ឆាប់​ភ័យ​ខ្លាច​៖ មាន​អារម្មណ៍​ព្រួយបារម្ភ​ហួសហេតុ ឬ​ភ័យ​ខ្លាច​ភ្លាម​ៗ​។
ឆាប់​ខឹង​មួរ​ម៉ៅ​៖ មាន​អារម្មណ៍​មិន​ស្ងប់ ឬ​ឆាប់​ខឹង​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។
បញ្ហា​រាង​កាយ​:

ចុក​រោយ​ពេញ​ខ្លួន​: មាន​អារម្មណ៍​តានតឹង និង​ចុក​រោយ​សាច់ដុំ​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។
ល្ហិតល្ហៃ អស់កម្លាំង​: ទទួល​បាន​ភាព​អស់កម្លាំង​ល្ហិតល្ហៃ​ដោយ​គ្មាន​មូលហេតុ​ជាក់លាក់​។
ប៉ះពាល់​ដល់​ការ​គិត​៖ ពិបាក​ផ្តោតអារម្មណ៍ ឬ​មាន​បញ្ហា ឆាប់​ភ្លេច​។
ប៉ះពាល់​ដល់​ការ​គេង​: មាន​បញ្ហា​ពិបាក​គេង ឬ​គេង​មិន​លក់​ស្កប់ស្កល់​។

២) ផលវិបាក​ប្រសិនបើ​មិន​បាន​ទទួល​ការ​ព្យាបាល
ប្រសិនបើ​ជំងឺ​ថប់​បារម្ភ​មិន​ត្រូវ​បាន​ព្យាបាល​ដោយ​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ផលវិបាក​អាច​កាន់តែ​ធ្ងន់ធ្ងរ​៖

វិវត្តន៍​ទៅ​រ៉ាំរ៉ៃ​៖ ជំងឺ​នេះ​នឹង​បន្ត​រ៉ាំរ៉ៃ ហើយ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ទៅ​ថ្ងៃក្រោយ​។
មិន​អាច​បញ្ចេញ​សក្តានុពល​ពេញលេញ​: សមត្ថភាព​ក្នុង​ការ​ប្រកប​របរ​, ការងារ​, ឬ​ការ​សិក្សា​នឹង​ត្រូវ ថយ​ចុះ ព្រោះ​ស្មារតី និង​អារម្មណ៍​ត្រូវ​បាន​រំខាន​ជា​ប្រចាំ​។ នេះ​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​សង្គម​ផង​ដែរ​។
ប្រសិនបើ​អ្នក​សង្ស័យ​ថា​ខ្លួនឯង ឬ​អ្នក​ជិត​ស្និទ្ធ​មាន​រោគ​សញ្ញា​ទាំងនេះ សូម​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​សុខភាព​ផ្លូវ​ចិត្តជា​បន្ទាន់​៕

(​ប្រភព​៖ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ